រដ្ឋបាលខណ្ឌរៀបចំផ្ទះមានទំហំទទឹង៤ម៉ែត្រកន្លះ បណ្តោយ១២ម៉ែត្រ ដោះស្រាយជូនប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយលើផ្លូវ១៥១

0
343

ភ្នំពេញ ៖ ផ្ទះមានទំហំទទឹង៤ម៉ែត្រកន្លះ បណ្តោយ១២ម៉ែត្រ សល់ខាងក្រោយ២ម៉ែត្រ និងមុខផ្ទះ៤ម៉ែត្រ មានឡៅតឿហើយចាក់ប្លង់សេមួយសន្លឹក គ្រិះក្រោយអាចចាក់ប្លង់សេបាន៣សន្លឹកទៀត មានប្រព័ន្ធលូ ទឹក ភ្លើង និងមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ ដែលជាការរៀបចំជូនដោយលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងលោកស៊ូ ស៊ីវិត្ថា ប្រធានរៀបចំដែនដីខណ្ឌព្រែកព្នៅ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋដែលមានសំណង់មិនរៀបរយ កំពុងរស់នៅមិនស្របច្បាប់លើចំណីផ្លូវសាធារណៈតាមបណ្តោយផ្លូវ១៥១ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងជំនួបជាមួយបងប្អូនប្រជាពលរដ្ឋដែលមានសំណង់មិនរៀបរយចំនួន១០៥ គ្រួសារនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅសាលាខណ្ឌព្រែកព្នៅ លោកស៊ូ ស៊ីវុត្ថា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណា ទទួលយកផ្ទះគោលនយោបាយពីអាជ្ញាធរទៅ ព្រោះផ្ទះទាំងនេះមានប័ណ្ណកម្មសិទ្ធត្រឹមត្រូវ ហើយនៅមិនឆ្ងាយពីកន្លែងចាស់នោះទេ អាចយកទៅដាក់ធានាគារយកលុយមករកស៊ីបានយ៉ាងអាយស្រួលទៀតផង។
លោកបន្តថា ផ្ទះទាំងនេះចាប់ផ្តើមតំណើរការហើយ បើបងប្អូនឯកភាពទទួលយកគោលនយោបាយខាងលើ អាចមកចាប់ឆ្នោតយកបានចាប់ពីពេលនេះតទៅ និងបានចូលទៅកាន់កាប់ក្នុងពេលឆាប់ៗខាងមុខនេះ។
ចំណែកលោកធឹម សំអាន បានមានប្រសាសន៍ថា គម្រោងផ្ទះនេះអាចលុយចេញវិញបាន បើបងប្អូនមិនព្រមទទួលយក ហើយគម្រោងមានតែដីទទឹង៤ម៉ែត្រកន្លះ បណ្តោយ១៨ម៉ែត្រគឺនៅដដែល ដូចនេះសូមបងប្អូនពិភាគសារគ្នាតាមសម្រួលចុះ។ ទន្ទឹមនឹងនេះលោកអភិបាលខណ្ឌព្រែកព្នៅ សូមអំពាវនាវអោយប្រជាពលរដ្ឋពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ៕

Facebook Comments
Loading...