កំពង់ស្ពឺ ៖ ដោយសារស្ថានភាពទឹកហូរធ្លាក់មកពីតំបន់ខាងលើខ្លាំង បានធ្វើឱ្យផ្លូវជាតិលេខ៤ ត្រវជន់លិចទឹកហូរកាត់ប្រមាណជាង ១០០ម៉ែត្រ ស្ថិតមុខបុរីសុវណ្ណ ឃុំចំបក់ ឃុំវ្លិសរ ស្រុកសំរោងទង ព្រំប្រទល់សង្កាត់សុព័រទេព ក្រុងច្បារមប ខេត្តកំពង់ស្ពឺ ខណៈពេលនេះកម្លាំងនគរបាលចរាចរណ៍ និងអាជ្ញាធរពាក់ព័ន្ធកំពុងតែមមាញឹកកនុងការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរទៅមក ។
ស្នុងការនគរបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋដែលធ្វើចរាចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ សូមមេត្ដាអាធ្យាស្រ័យ យោគយល់ ក្នុងការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ខេត្ដកំពង់ស្ពឺ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤២ ដែលមានទឹកលិចផ្លូវដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់នៅផ្នែកខាងលើជាពិសេសផ្នែកជួរភ្នំឱរ៉ាល់តែម្តង។
សូមបញ្ជាក់ថា ដោយសារប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិនបង្ករឲ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់កន្លែង ។ ក្នុងនោះតំបន់ជួរស្រុកឱរ៉ាល់ និងជួរភ្នំក្រវ៉ាយភាគកណ្តាមានភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃក្នុងកម្រិតទឹកភ្លើងខ្ពស់អស់រយះពេល៤ថ្លៃកន្លងមកហើយបង្ករឱ្យមានទឹកហូរធ្លាក់មកផ្នែកខាងក្រោមមាន ស្រុកឱរ៉ាល់ ,ថ្ពង , ឧដុង្គ ,សំរោងទង និងច្បារមន ខេត្តកំពង់ស្ពឺ ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងទឹកហូរកាត់ផ្តេចផ្លូវ ត្រង់ចំណុចអូរសញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ផ្លូវជាតិលេខ៤៤ ក្នុងស្រុកថ្ពង ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវលំផ្សេងៗទៀត ព្រមទាំងលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងរងការលិចលង់ផងដែរ ។
នៅព្រឹកថ្ងៃទី១៣ ខែមករានេះ លោកញ៉ាញ់ ជៀបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អ្នកសារព័ត៌មានយើងទំនាក់ទំនងដើម្បីសាកសួរបន្ថែមអំពីស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់មួយចំនួន ប៉ុន្តែលោកបានឆ្លើយតបនៅឡើយទេ។
សូមរម្លឹកថា ដោយសារភ្លៀងធ្លាក់ជាប់ៗ គ្នារយៈ៤ថ្ងៃមកនេះអាងស្តុបទឹកធំៗបានហ៊ាហើយទ្វារទឹកធំៗបានបើកជាបន្តបន្ទាប់ដូច្នេះបងប្អូនដែលរស់នៅផ្នែកខាងក្រោម ស្ទឹងពន្លៃ និងស្ទឹងព្រែកត្នោតសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ៕
ផ្លូវជាតិលេខ៤ ត្រូវបានទឹកហូរកាត់ជាង១០០ម៉ែត្រ មុខបុរីសុវណ្ណ និងស្រុកចំនួន៤ទទួលរងទំនន់ទឹកភ្លៀង
Facebook Comments
Loading...