រថយន្តម៉ាក ឡង់រឺវែរ បើកលឿនបុក បង្កាន់ដៃស្ពាន ផ្ទុះឆេះ ខ្ទេច

0
248

ខេត្តកំពត : រថយន្តបង្ករម៉ាក ឡង់រឺវែរពណ៏សរ ពាក់ស្លាកលេខ ភ្នំពេញ២w 8447បើកបរដោយឈ្មោះ វណ្ណា. លីន សេដ្ឋនាភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ. ទួលគោក.ខ័ណ្ឌទូលគោក រាជធានីភ្នំពេញ បានបើកបរក្នុងល្បឿនលឿនជ្រុលទៅបុក បង្កាន់ដៃស្ពានដោយ ខ្លួន បណ្តាលឲ្យ ឆាបឆេះ អ្នកបើករងរបួស។
គ្រោះថ្នាក់នេះបានកើតឡើងកាលពី ថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០២៣ វេលា ម៉ោង១០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏ មួយបាន កើត ឡើងលើផ្លូវជាតិលេខ៣៣ កំពត កែប ត្រង់ចំណុច ស្ពានក្បាលរមាស ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក ឡង់រឺវែរពណ៏សរ បើក្នុងល្បឿនលឿន ក្នុងទិសដៅពី ពីលិចទៅកើតហើយ ហើយ បានជ្រុលទៅបុក បង្កាន់ដៃស្ពានដោយ ខ្លួន បណ្តាលឲ្យ ឆាបឆេះ អ្នកបើករងរបួស។ក្រោយពីកើតហេតុ សមត្ថកិច្ច បានប្រើប្រាស់ រថយន្តពន្លត់អគ្គីភយ័ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពត អស់ទឹកចំនួន០៣ស៊ីទែនទើបរលត់។

Facebook Comments
Loading...