រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យអភិបាលរាជធានី-ខេត្តចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះដែលគ្មានជំនាញសង្គ្រោះ និងគ្មានច្បាប់អនុញ្ញាតកំពុងឈរជើងតាមដងផ្លូវ

0
316

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសំណើទៅគ្រប់អភិបាលរាជធានី-ខេត្តដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។ នេះបើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ប្រកាសលេខ ០៣៤ អបសមព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាលស្ដីពីបែបបទ និង លក្ខខណ្ឌបច្ចេកទេសក្នុងការសុំបើក ឬបិទ សុំកែទ្រង់ទ្រាយ ឬប្តូរទីតាំង នៃសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និង ជំនួយវេជ្ជសាស្រ្តឯកជន ។
លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាលន គណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់បានធ្វើសេចក្ដីណែនាំជាច្រើន លើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្តគិលានសង្គ្រោះខុសច្បាប់ និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋាន សុខាភិបាលឯកជនទៅជីកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុថា រថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែង ទាំងការ លើកដាក់ និងការបញ្ចូនជនរងគ្រោះ ។
លោករដ្ឋមន្ត្រី សូមឱ្យឯកឧត្តម លោកជំទាវរាជធានី-ខេត្ត ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញាត្តិជាធរមាននិងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ។ ជាមួយ គ្នានេះ ក្រសួងសុខាភិបាលសូម ឯកឧត្តម លោកជំទាវ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមនូវសេវារថយន្តកិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្ឍឹម និងជឿជាក់ថា អភិបាលរាជធានី-ខេត្ត ចាត់វិធានការតាមការណែនាំខាងលើ ឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
សូមបញ្ជាក់ថា បច្ចប្បន្ននេះ សង្កេតឃើញមានរថយន្តគិលានសង្គ្រោះឯកជនមួយចំនួនមានបំពាក់ស៊ីរ៉ែ ប៉ុន្តែគ្មានស្លាកសញ្ញាសម្គាល់ឈ្មោះគ្លីនិចឬមន្ទីរមន្ទីរពេទ្យច្បាស់លាស់ គ្មានបំពាក់ឧប្បករណ៍សង្គ្រោះគ្រប់គ្រាន់ បុគ្គលិកខ្វះបច្ចេកទេស គ្មានវិជ្ជាជីវៈ ចេញដឹកដឹកអ្នកជំងឺដែលរងគ្រោះដោយករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងណាធិបតេយ្យ និងដណ្តើមម៉ូយគ្នាដូចរថយន្តតាក់ស៊ីធ្វើឱ្យមហាជនរិះរាល់ថ្ងៃជាហេតុនាំឱ្យប៉ះពាល់ពាល់ដល់អង្គភាពសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។
ពាក់ព័ន្ធវិធានទប់ស្កាត់រថយន្តគិលានសង្គ្រោះឯកជន ដែលគ្មានជំនាញសង្គ្រោះ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកមានប្រសិទ្ធភាពក្នុងការអនុវត្តន៍ដែរួទេ?៕

Facebook Comments
Loading...