Home ព័ត៌មានក្នុងប្រទេស

ព័ត៌មានក្នុងប្រទេស

Block title

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បដិសេដទាំងស្រុងចំពោះស្រ្តីឈ្មោះ ស៊ុន ស៊ីន មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ សូមធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ដូចក្នុងរូបភាពនេះ មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។ ទាក់ទិនករណីនេះឯកឧត្តមស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះនិងឃាត់ខ្លួនស្រ្តីនោះយកមកសាកសួរតាមនីតិវិធី។ ជាមួយនោះឯកឧត្តមស្នងការក៏បានអំពាវនាវជនរងគ្រោះ ក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕

មនុស្សយ៉ាងតិច៥០នាក់ស្លា..ប់និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសអាហ្គានីស្ថាន

បរទេស ៖ យោងអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃសុក្រ(១០ឧសភា) បានឲ្យដឹងថា មនុស្សយ៉ាងតិច៥០នាក់ស្លា..ប់និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសអាហ្គានីស្ថានក្រោយកើតមានភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តBaghlan ។ ប្រភពពីអាជ្ញាធរប្រទេសអាហ្គានីស្ថាន ឱ្យដឹងថា តួលេខមនុស្សស្លា..ប់រំពឹងនឹងកើនឡើង។ លោក Abdul Mateen Qaniee អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន បានថ្លែងថា នៅខេត្តBaghlan  មានស្រុកយ៉ាងតិច៥រងគ្រោះទឹកជំនន់ ហើយថា មនុស្សច្រើនជាង១៥០នាក់នៅជាប់ក្នុងតំបន់រងគ្រោះទឹកជំនន់ ហើយត្រូវការការជួយសង្គ្រោះជាបន្ទាន់ផងដែរ។ អ្នកនាំពាក្យដដែលបន្តថា ភ្លៀងធ្លាក់ខ្លាំងរំពឹងនឹងកើតឡើងនៅក្នុងខេត្តនេះជាបន្តទៀត។ ក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន បានបញ្ជូនក្រុមការងារសង្គ្រោះនិងឧទ្ធម្ភាចក្រជាច្រើនគ្រឿងទៅកាន់តំបន់រងគ្រោះទឹកជំនន់ ប៉ុន្តែដោយសារមានបញ្ហាពាក់ព័ន្ធនឹងឧទ្ធម្ភាចក្រ ធ្វើឱ្យប្រតិបត្តិការសង្គ្រោះ...

ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយអន្លើតាមបណ្តាខេត្តមួយចំនួន។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖...

រកឃើញព្រែកជីកបុរាណមួយឈ្មោះថា ព្រែកស្រមោច មានប្រវែង២៣គីឡូម៉ែត្រ ចាប់ពីភ្នំគូលែន សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

បើយោងតាមការប្រកាសរបស់អាជ្ញាធរអប្សរានៅថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានឲ្យដឹងថាអ្នកស្រាវជ្រាវខ្មែរ បានរកឃើញព្រែកជីកបុរាណមួយឈ្មោះថា ព្រែកស្រមោច មានប្រវែង ២៣គីឡូម៉ែត្រ ចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប នៃខេត្តសៀមរាប។ ព្រែកជីកបុរាណនេះ ពុំធ្លាប់មានអ្នកបុរាណវិទ្យា ផ្នែកវិស្វកម្ម និងផ្នែកធារាសាស្ដ្រធ្វើការសិក្សានៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានការសិក្សាពីអ្នករស់នៅក្នុងសហគមន៍តាមបណ្តោយព្រែកជីកខ្លះដែរ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថតពីលើអាកាស ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៤១ ដោយបានបង្ហាញថាព្រែកស្រមោចនេះ សណ្ដូកតាមទិសពីជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង...

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែឧសភា

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...