ក្រុងប្រវត្តិសាស្ត្រសៀមរាបត្រូវបានរៀបចំភ្លើងលម្អ ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ

0
34014

ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តបានចុះពិនិត្យការរៀបចំភ្លើងលម្អ ដើមី្បធ្វើឲ្យក្រុងប្រវត្តិសាស្ត្រសៀមរាបក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ។ នេះជាលើកទី៦ហើយ ក្នុងការរៀបចំនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលបានប្រព្រឹត្តទៅចំនួន៥លើកមកហើយ ដែលធ្វើឲ្យមានកិត្តិសព្ទ័ប្រពៃណីជាតិបានលី្បល្បាញនៅលើពិភពលោក ព្រមទាំងទទួលបានជោគជ័យលើវិញ្ញាសារសំខាន់ៗ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តទៀតផង ។

Image may contain: tree, sky, outdoor, water and nature

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត រួមដំណើរដោយ លោកជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះធ្វើការត្រួតពិនិត្យ អំពីការតុបតែងភ្លើងលម្អរ នៅតាមដងផ្លូវសាធារណៈ ទីប្រជុំជន ដងស្ទឹងប្រវត្តិ សាស្ត្រសៀមរាប និង ការរៀបចំក្រាលការ៉ូ និង សួនច្បារនៅមុខព្រះរាជដំណាក់ផងដែរ ។

ក្នុងការចុះត្រួតពិនិត្យនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់ លោកនាយកទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត ត្រូវធ្វើការពន្លឿនក្នុងការរៀបចំធ្វើការក្រាលការ៉ូ នៅនឹងសួនច្បារសាធារណៈ ព្រមទាំងធ្វើការ រៀបចំ ដាំស្មៅ ដើមផ្កាចម្រុះពណ៌ ក្នុងការលម្អរនូវសោភណ្ឌភាពក្នុងក្រុងប្រវត្តិសាស្ត្រ ដែលមានកេរ្តិ៍ឈ្មោះលី្បល្បាញ ជាទីក្រុងទេសចរណ៍វប្បធម៌-ប្រវត្តិសាស្ត្រ និង ធម្មជាតិ ជាមួយនេះដែរ ក្រុងសៀមរាប ដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរសម័យរុងរឿងនៃអង្គរ ក៏បានទទួលជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០១៨-២០២០ និង បានក្លាយជាតំបន់គោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ក្រោមដំបូលនៃសន្តិភាព ដែលជាសមិទ្ធផល បានមកពីការស្វែងរកដោយការលំបាក និងមានលះបង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

Image may contain: night and outdoor

ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានជម្រុញដល់ អនុគណៈកម្មការរៀបចំការងារតុបតែងលម្អរភ្លើង ព្រមទាំងការធ្វើអនាម័យបរិស្ថាន នៅតាមទីកន្លែងសាធារណៈ ម៉្យាងទៀតក្រុមបច្ចេកទេស ការរៀបចំលម្អរភ្លើង គឺត្រូវរៀបចំយ៉ាងណា ដើមី្បក្នុងការរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ជាពិសេសក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានពេលខាងមុខនេះ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨នេះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិផងដែរ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការក្រើនរំលឹកដល់ អនុគណៈកម្មការរៀបចំការតុបតែងភ្លើងលម្អរ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងាររបស់ខ្លួនឲ្យបានជាប្រចាំ និង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបច្ចេកទេសការតភ្ជាប់ចរន្ធភ្លើង កុំឲ្យមានការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និង ត្រូវធ្វើការផ្លាស់ប្តូររាល់អំពូលភ្លើង ដែលខូចដាច់ចេញផងដែរ ។

ឯកឧត្តមបណ្ឌិត ក៏បានដាក់នូវបទបញ្ជាដល់អាជ្ញាធរក្រុងសៀមរាប ក្នុងការរៀបចំនូវបរិស្ថាន អនាម័យ តាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដងវិថីនានា សំខាន់នៅជុំវិញបរិវេណព្រះវិហារព្រះអង្គចេកព្រះអង្គចម ក៏ដូចនៅតាម ដងស្ទឹង និង សួនច្បាប់ ដែលជាទីតាំងដ៏មានសារៈសំខាន់នៅក្នុងពិធីអង្គរសង្រ្កាន្តនាថ្ងៃខាងមុខផងដែរ ៕
#រដ្ឋបាលខេត្តសៀមរាប

Image may contain: night and outdoor

Image may contain: 3 people, night and outdoor

Image may contain: outdoor

Image may contain: outdoor

Image may contain: 3 people, people standing, night and outdoor

Facebook Comments
Loading...