នារីវ័យក្មេងម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត បានសម្រេច ជិះគេចខ្លួនមកដល់ក្រុងភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
220

ភ្នំពេញ ៖ នារីវ័យ២២ឆ្នាំម្នាក់ បានធ្វើសកម្មភាព លួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត បានសម្រេច ប៉ុន្តែព្យាយាម ជិះរត់គេចខ្លួន មកដល់ក្រុងភ្នំពេញ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនបាន យកមកសាកសួរ ដើម្បីចាត់ការតាមច្បាប់នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។
ជនសង្ស័យ ឈ្មោះ សូ ស្រីនិច ភេទ ស្រី អាយុ២២ឆ្នាំ។ ចំណែក ជនរងគ្រោះឈ្មោះ ស៊ុត សាវរី ភេទស្រី ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសុវណ្ណសគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពត។
សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា ស៊ូមមើអ៊ិច (zoomer x ) ពណ៌ ស លាយក្រហម ពាក់ផ្លាកលេខ កំពត ១N៨៨៨១, ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ១២ pro max ពណ៌ ទឹកសមុទ្រ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងរៀបចំឯកសារប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Facebook Comments
Loading...