នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥និង៥០នាទី ក្រោយទទួលបានពត៍មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានទៅដល់ចំណុចកើតហេតុ ពេលជាមួយគ្នានោះ ជនសង្ស័យបានឃើញសមត្ថកិច្ចនគរបាល រួចរត់ទៅហែលទឹកទន្លេបាសាក់ រំពេចនោះសមត្ថកិច្ចនគរបាលបានជិះទូកតាមឃាត់ខ្លួន ។
ជនសង្ស័យឈ្មោះ ជួប សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក១ , ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់តូច និង ឧបករណ៍វុិចខ្ចប់ ប្រើប្រាស់មួយចំនួន ។
ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោកស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោក វរះសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យ ឆែកឆេរ រោងរបស់ឈ្មោះ ជួប សុវណ្ណារ៉ា បានរកឃើញម្សៅក្រាបពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ជួប សុវណ្ណារ៉ា បានអះអាងថា គ្រឿងញៀន នឹងឧបករណ៍សំរាប់វ៉ិចខ្ចប់ប្រើប្រាស់ ដែលសមត្ថកិច្ចរកឃើញនៅក្នុងរោង មិនមែនជារបស់ខ្លួនទេ ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។