បញ្ចុះបឋមសិលាកសាង ស្នាក់ការគណបក្សប្រ​ជាជន​កម្ពុជា សង្កាត់ព្រែកព្នៅ ដែលចំណា​យថវិ​កា​ប្រមាណ២០ម៉ឺនដុល្លា

0
576

ភ្នំពេញ ៖ គម្រោងសាងសង់ ស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ ដែលចំណាយថវិការអស់ប្រមាណ២០ម៉ឺនដុល្លាត្រូវបានធ្វើពិធី បញ្ចុះបឋមសិលា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះដែលមានការ​អញ្ជើញចូលរួមពីលោក រស់ សុផាន់ អនុប្រធាន​ក្រុម​​ការងារចុះជួយខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណៈបក្សខណ្ឌ​ព្រែក​ព្នៅ និងមន្ត្រីជាច្រើនរូបទៀតផងដែរ។

លោក ពេជ្រ ស៊ីនួន ប្រធានគណៈកម្មាធិការបក្សសង្កាត់​ព្រែកព្នៅ បានប្រាប់ឲ្យដឹងថា ស្នាក់​ការ​ដែលចាប់ដំណើរការសាងសង់នាពេលនេះ នៅតាម​បណ្ដោ​យផ្លូវឡុងឈិន ស្ថិតក្នុងភូមិ​ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានបណ្ដោយប្រវែង២៥ម៉ែត្រ និងទទឹង៧ម៉ែត្រ កំពស់១ជាន់ប្រក់ក្បឿង គ្រោងចំណាយថវិកាអស់ប្រមាណ២០ដុល្លាអាមេរិក ដែ​ល​ពេលនេះថវិកា បឋមមានលោក រស់ សុផាន់ ថវិកាចំនួន២លានរៀល លោកសុខ សម្បត្តិ ចូលរួមចំនួន៥០០០ដុល្លា ព្រះតេជកុណអ៊ូ សុខអេង ព្រះចៅអធិការវត្តសុវណ្ណរាសីរតនារាមថវិការចំនួន១០០ដុល្លា និងសប្បុរសជនជាច្រើនរូបទៀតផងដែរ លោកសន ស៊ិន ចៅសង្កាត់គោករកាថវិកាចំនួន១លានរៀល។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលានេះ លោក សុខ សម្បត្តិ បានមានប្រសាសន៍ថា នេះជាសមិទ្ធ​ផល​​ថ្មី១​ទៀត ដែលនឹងលេចចេញជារូបរាងឡើង ដើម្បីសម្រួលដល់ ការអនុវត្តកិច្ច​ការរដ្ឋ​បាល របស់គណបក្សឲ្យបានកាន់តែល្អប្រសើរឡើង។ ក្នុងឱកាសនោះលោកប្រធានគណកម្មធិការគណបក្សខណ្ឌ បានលើក​ឡើង​ពី​ប្រវត្តិ គណគណបក្សប្រជាជនកម្ពុជា ដែលតាំងពីចាប់បដិសន្ធិ មកទល់បច្ចុប្បន្ន បានឆ្លងកាត់​ដំកា​លធំៗជាប្រវត្តិសាស្ដ្រ ប្រកប ដោយវីរៈភាពដោយប្រ​កាន់ខ្ជាប់នូវឧត្តម​គតិនិងគោល​ជំ​ហរ ឥត​ប្រែប្រួល ឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជំនះ គ្រប់ឧបសគ្គ ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន។

ជាងនេះទៅទៀតលោកសុខ សម្បត្តិ ក៍បានលើកឡើងផងដែរពីវីរៈភាព របស់ថ្នាក់ដឹកនាំកំពូល គណ​បក្សប្រជាជនកម្ពុជា ដែលហ៊ានធ្វើពលីកម្មឥតរួញរៀ ដើម្បីការរីកចំរើន ភាពសុខក្សេមក្សាន្ដ របស់​ប្រជាពលរដ្ឋ ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សបច្ចុប្បន្ន ដោយបានអនុ​វត្តយុទ្ធសាស្ដ្រឈ្នះ ឈ្នះ របស់សម្ដេច កសាងបាននូវ សន្ដិភាព ការបង្រួបបង្រួមជាតិ ដែល​ធ្វើឲ្យប្រទេសជាតិមានការរីកចំរើន លើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ចនយោបាននិងការទូត ថែមទៀតផង។

លោកបញ្ជាក់ថា ជាក់ស្ដែងកន្លងទៅថ្មីៗនេះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការចាប់អារម្មន៍ និងការកោតសសើរពីបណ្តាប្រទេសទូទាំងពិភពលោកអំពីការនុវត្តនូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានល្អប្រសើរនៅក្នុងតំបន់ និងនៅលើពិភពលោក៕

Facebook Comments
Loading...