Block title

រកឃើញព្រែកជីកបុរាណមួយឈ្មោះថា ព្រែកស្រមោច មានប្រវែង២៣គីឡូម៉ែត្រ ចាប់ពីភ្នំគូលែន សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

បើយោងតាមការប្រកាសរបស់អាជ្ញាធរអប្សរានៅថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានឲ្យដឹងថាអ្នកស្រាវជ្រាវខ្មែរ បានរកឃើញព្រែកជីកបុរាណមួយឈ្មោះថា ព្រែកស្រមោច មានប្រវែង ២៣គីឡូម៉ែត្រ ចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប នៃខេត្តសៀមរាប។ ព្រែកជីកបុរាណនេះ ពុំធ្លាប់មានអ្នកបុរាណវិទ្យា ផ្នែកវិស្វកម្ម និងផ្នែកធារាសាស្ដ្រធ្វើការសិក្សានៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានការសិក្សាពីអ្នករស់នៅក្នុងសហគមន៍តាមបណ្តោយព្រែកជីកខ្លះដែរ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថតពីលើអាកាស ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៤១ ដោយបានបង្ហាញថាព្រែកស្រមោចនេះ សណ្ដូកតាមទិសពីជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង...

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែឧសភា

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...

កម្ពុជា ទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ១២៨គម្រោង គិតជាទឹកប្រាក់ជាង ២ពាន់ ៥រយលានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ

ភ្នំពេញ ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ១២៨គម្រោង គិតជាទឹកប្រាក់ជាង ២ពាន់ ៥រយលានដុល្លារអាមេរិក ដោយវិនិយោគិនចិន ជាវិនិយោគិនដែលលេចធ្លោជាងគេ នេះបើតាមការបង្ហាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៤នេះ កម្ពុជា ទាក់ទាញរំហូរទុនវិនិយោគប្រមាណ ២ពាន់ ៥រយលានដុល្លារអាមេរិក អំឡុងពេល ការវិនិយោគក្នុងស្រុក ឈរនៅលំដាប់លេខ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ! រាជរដ្ឋាភិបាលបានកំណត់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងការអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧​ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ស្របតាមនិន្នាការតំបន់ និងសកលលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់ចំពោះក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារឱ្យបានប្រកបដោយ គុណភាព និង ប្រសិទ្ធភាពខ្ពស់។ សម្តេចធិបតី...

រុស្ស៊ីបានគំរាមវាយប្រហារសងសឹកទៅលើទីតាំង និងឧបករណ៍យោធារបស់អង់គ្លេសនៅលើដីអ៊ុយក្រែន ឬកន្លែងផ្សេងទៀត

បរទេស ៖ ខណ:ចំពេលមានភាពតានតឹងកើនឡើងយ៉ាងខ្លាំងជុំវិញការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់លោកខាងលិច អំពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃចន្ទទី៦ ខែឧសភា រុស្ស៊ីបានគំរាមវាយប្រហារទីតាំងយោធារបស់អង់គ្លេស ហើយប្រកាសធ្វើសមយុទ្ធក្លែងធ្វើការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសមរភូមិ...។ ការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីជាមួយនឹងអាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសអាចនាំមកនូវការវាយប្រហារសងសឹកទៅលើទីតាំង និងឧបករណ៍យោធារបស់អង់គ្លេសនៅលើដីអ៊ុយក្រែន ឬកន្លែងផ្សេងទៀត នេះបើតាមការអះអាងរបស់រដ្ឋធានីមូស្គូក្នុងជំនួបមួយដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសមកសំណេះសំណាលរួចមក។ ការកត់សម្គាល់នេះបានធ្វើឡើងនៅមុនថ្ងៃចូលកាន់តំណែងអាណត្តិទីប្រាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយនៅក្នុងសប្តាហ៍ដែលរដ្ឋធានីម៉ូស្គូនៅថ្ងៃព្រហស្បតិ៍នឹងប្រារព្ធទិវាជ័យជម្នះ ដែលជាថ្ងៃបុណ្យ ដ៏សំខាន់បំផុតរបស់ខ្លួន ដែលជាការកត់សម្គាល់ការបរាជ័យរបស់ខ្លួនលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សមយុទ្ធនេះគឺជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងរបស់មន្ត្រីលោកខាងលិចមួយចំនួនទាក់ទងនឹងសហព័ន្ធរុស្ស៊ី។ វាជាលើកទីមួយហើយ ដែលរុស្ស៊ីបានប្រកាសជាសាធារណៈនូវសមយុទ្ធដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទោះបីជាកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនធ្វើសមយុទ្ធជាទៀងទាត់ក៏ដោយ។ អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្ររួមមាន គ្រាប់បែកអាកាស...