ភ្នំពេញ ៖ ពិធីកររូបសង្ហាររបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន លោក អ៊ាង គង្គា ត្រូវបានម្ចាស់ផលិតកម្ម កេសរ៉ា គឺអ្នកស្រី សរ កេសរ៉ា ទម្លាយឱ្យដឹងថារូបលោកជាគ្រូទស្សន៍ទាយល្បីដែលពូកែមើលឃើញច្បាស់ៗនិងស័ក្តសិទ្ធិ។
ស្ងាត់ៗស្រាប់តែបែកធ្លាយព័ត៌មាន ដែលស្ទើរមិនគួរឱ្យជឿ ដែលោក អ៊ាង គង្គា ក្រៅពីអាជីពជាអ្នកសារព័ត៌មាន និងជាពិធីករ ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន លោកក៏ជាគ្រូទាយពូកែមួយរូប តែលោកលាក់មុខមិន ដែលបង្ហាញនិងអួតអាង។
បើតាមព័ត៌មានដ៏រសើមួយ ដែលត្រូវបាន តារាសម្តែងជើចាស់ អ្នកស្រី សរ កេសរ៉ា បានបង្ហើបឲ្យដឹងថា នេះជាលើកទីមួយហើយដែលអ្នកគ្រូបានជួប និង ដឹងថា ពិធីករ លោក អ៊ាង គង្គា ជាគ្រូទាយ ព្រោះតែកន្លងមកធ្លាប់មានអ្នកស្គាល់អ្នកគ្រូច្រើនទៅរកលោក ឲ្យជួយទស្សទាយ មើលរាសីនិងជួយជាច្រើនទៀត។ ជាមួយនឹងការឆ្លើយតបមកវិញ គឺអ្នកដែលទៅមើល ពឹងពាក់លោក គឺទទួលបានជោគជ័យ ទើបមានភាពជឿជាក់លើលោកខ្លាំងផងដែរ។
អ្នកស្រី សរ កេសរ៉ា បានប្រាប់ទៀតថា លោក អ៊ាង គង្គា គឺជាគ្រូទាយមួយរូប ដែលមានបារមីពូកែសក្ក័ស្និទ្ធិឃុំគ្រងលោក ហើយកន្លងមកធ្លាប់មានអ្នទៅ រកទាយច្រើន។
សូមបញ្ជាក់ថា ជាទូទៅទស្សនិកជនតែងតែបានឃើញ លោក អ៊ាង គង្គា បង្ហាញវត្តមាននៅលើឆាក កម្មវិធីផ្សេងៗ ជាអ្នកសារព័ត៌មាន បែបធម្មតាៗ ប៉ុន្តែលោកមិនដែលទម្លាយរឿងជីវិតឯកជននិងជាពិសេសរឿងចេះទស្សន៍ទាយ ជាសាធារណៈនោះទេ។
លោក អ៊ាង គង្គា បានបកស្រាយឱ្យដឹងថា រឿបបែបនេះ លោកមិនអាចនិយាយបញ្ជាក់អ្វីច្រើនបានឡើយ ព្រោះរឿងជំនឿ និងរឿងទស្សន៍ទាយ គេត្រូវលាក់បាំង និងមិនឱ្យអួតអាងអ្វីឡើយ។ ចំណែកព័ត៌មានល្បីលោកផ្ទាល់ជាគ្រូទាយ ពូកែសក្ក័សិទ្ធិ និងធ្លាប់មើលទស្សន៍ទាយគេច្រើនកន្លងមកនោះ លោកសូមមិនបកស្រាយឡើយ៕