រយៈពេល៥ឆ្នាំកន្លងមកនេះខណ្ឌព្រែកព្នៅបានអភិវឌ្ឍន៍យ៉ាងលឿនដោយមិននឹកស្មានដល់

0
1132

ភ្នំពេញ ៖ រយៈពេល៥ឆ្នាំកន្លងមកនេះ ខណ្ឌព្រែកព្នៅបានអភិវឌ្ឍន៍ជាច្រើននូវហេដ្ឋារាចនាសម្ព័ន្ធផ្សេងៗ ដែលកន្លងមកឆ្លងកាត់ទៅតាមបណ្តាសង្កាត់និមួយៗ ហាក់ដូចជាឆ្ងាយហើយប្រើពេលវេលាយូរ តែមកដល់បច្ចប្បន្ននេះ ផ្លូវបេតុងខ្វាត់ខ្វែង សង្កាត់ដែលកន្លងមកខ្វះទឹក ឥឡូវមានស្រៈនិងអណ្តូងទឹកជាច្រើន ហើយនៅជិតផ្ទះប្រជាពលរដ្ឋទៀតផង។

បច្ចប្បន្នប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូលមានជីវភាពធូធា មិនដូចកាលពី៥ឆ្នាំមុននោះទេ ទាំងនេះគឺជាការលើកឡើងរបស់លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខណ្ឌព្រែកព្នៅ។

លោកម៉ៅ បូរ៉ា បញ្ជាក់ថា ខណ្ឌព្រែកព្នៅកំពុងតែមានសន្ទុះលឿនក្នុងការអភិវឌ្ឍន៍ ជាក់ស្តែងសង្កាត់ខ្លះជាង៥ឆ្នាំមុនដីមានតម្លៃថោក ដោយប្រជាពលរដ្ឋធ្វើស្រែចំការ តែមកដល់បច្ចប្បន្ន ដីស្រែទាំងនោះគេធ្វើរោងចក្រ បុរី និងផ្ទះល្វែង ប្រជាពលរដ្ឋដែលធ្វើស្រែកន្លងមកបានប្តូរការងារថ្មី និងមានជីវភាពធូធាជាងមុនច្រើនណាស់។

ចំណែកលោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ បានធ្វើ​ការ​ណែនាំដល់គណៈបញ្ជាការឯក​ភាពរដ្ឋ​បាលសង្កាត់ទាំង៥ ត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​​នូវ​ ​គោល​នយោបាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព បើទោះជាខណ្ឌព្រែកព្នៅមិនសូវមាន ចោរកម្មផ្សេងៗមែន តែយើងត្រូវយកចិត្តទុដាក់បន្ថែមទៀតកុំលែងដៃឲ្យសោះ ថ្ងៃនេះយើងធ្វើល្អហើយ ថ្ងៃស្អែកត្រូវខិតខំឲ្យល្អខ្លាំងជាងនេះបន្ថែមទៀត។

ជាចុងក្រោយលោកស្រីក៍បានលើកទិសដៅ និងវិធានការ ដល់អង្គ​ប្រជុំ ត្រូវ​ខិត​ខំ យក​ចិត្តទុក​ដា​ក់ រួមគិត រួមពិនិត្ត រូមធ្វើឲ្យល្អលើគ្រប់​វិស័​យក្នុងខណ្ឌរបស់យើង​ដើម្បីអនុ​វត្ត​តាម​​គោលន​យោ​បាយ​ចតុកោណ​ដំ​ណា​ក់​កាល​ទី​២ និង​ទី​៣​របស់​រាជ​រដ្ឋាភិបា​ល ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ដែលសព្វ​ថ្ងៃ​នេះ ​បាន​នឹង​កំពុង​ដឹកនាំ​នា​វា​​កម្ពុ​ជា​​លើ​មាគ៌ា​អភិវឌ្ឍន៍​រី ចំរើន​លើ​គ្រប់​វិស័យនោះ។គួរបញ្ជាក់ថា របៀបវារក្នុងកិច្ចប្រជុំនេះរួមមាន ១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់​ហេតុលើកទី៥៦ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩

២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងសេចក្តីព្រាងរបាយកាណ៍ប្រាំឆ្នាំរបស់រដ្ឋបាលខណ្ឌ ៣-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ ប្រចាំខែកុម្ភៈ និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ ៤-បញ្ហាផ្សេងៗ ៕

Facebook Comments
Loading...