ភ្នំពេញ ៖ បន្ទាប់ពីចុះពិនិត្យមើល បញ្ហាកង្វះទឹកប្រើប្រាស់កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រួចមកលោក យិន អ៊ីម ចៅសង្កាត់សំរោង បានទៅជួបពិភាក្សាផ្ទាល់ជាមួយម្ចាស់ក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ខនស្ត្រាក់សិន ដែលមានទីតាំងនៅក្នុងភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ម្ចាស់ក្រុមហ៊ុនទឹកស្អាតនេះបានបញ្ជាក់ថា គាត់សព្វថ្ងៃបានរៀបចំម៉ូទ័ទឹក ចំនួន៣កន្លែងរួចហើយ ឥឡូវនេះកំពុងតែបន្ថែមម៉ូទ័មួយទៀតដើម្បីអោយមានទឹកប្រើប្រាស់គ្រប់គ្រាន់នៅពេលល្ងាចនេះថ្ងៃទី២០ ខែកុម្ភៈ
ឆ្នាំ ២០១៩។
ប្រសិនបើការជួសជុល និងតម្លើងម៉ូទ័របន្ថែម មិនទាន់រួចរាល់ ឬជួសជុលតម្លើងហើយ នៅតែគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ទៀត លោក យិន អ៊ីម ចៅសង្កាត់សំរោង និងជួលឡានដឹកទឹកពីសង្កាត់ពញ្ញាពន់ចំនួន១០គ្រឿង ឬអាចច្រើនជាងនេះជូនប្រជាពលរដ្ឋ
ក្នុងភូមិដែលគ្មានទឹកសោះ អាចប្រើប្រាស់បានជាបណ្តោះអា
សន្ត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់សំរោងទាំងអស់មេត្តាយោគយល់ ដោយក្តីអនុគ្រោះ៕