ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងសម្ថកិច្ចបានឃាត់ខ្លួន ពីបទ ប្រឆាំងនិងរាជការសាធារណៈ

0
924

ភ្នំពេញ ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងសម្ថកិច្ចបានឃាត់ខ្លួន ពីបទ ប្រឆាំងនិងរាជការសាធារណៈ កាលពីវេលាម៉ោង១៥ និង៣០នាទី នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្នុងបឹងសំរោង ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងករណីនេះទី០១ឈ្មោះ ជឿង វឹងលិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ។ ទី០២ ឈ្មោះងៀង យ៉ំាងដាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅផ្ទះបែរចិញ្ជឹមត្រី ខណ្ឌឬស្សីកែវ ភ្នំពេញ។ ទី០៣ ឈ្មោះយ៉ យ៉ំាងទឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ និងទី០៤ ឈ្មោះ ហូ យ៉ំាងហុងភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ភ្នំពេញ។ សម្ភារដកហូត: ១ទូកស្មាច់ចំនួន០១គ្រឿង ២ទូកឈើចំនួន០២ និងទី៣កូនឈើមួយចំនួន។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យស៊ងចិញ្ចឹមត្រីក្នុងបឹងសំរោង ដែលត្រូវហាមឃាត់និងរុះរើ លុះមកដល់ចំណុចកើតហេតុខាងលើក៍បានប្រទះឃើញជនសង្ស័យចំនួន០៤នាក់ខាងលើកំពុងសាងសង់ស៊ងចិញ្ចឹមត្រីក្នុងតំបន់ហាមឃាត់ ឃើញដូចនោះកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌក៍បានធ្វើការហាមឃាត់ ប៉ុន្តែក្រុមជនសង្ស័យមិនឈប់ឡើយ រួមមកកម្លាំងសណ្ដាប់ធ្នាប់ក៍បានរាយការណ៍ទៅសាលាខណ្ឌព្រែកព្នៅ ក្រោយពីទទួលបានការរាយការណ៍ពីកម្លាំងភ្លាម លោកស៊ឹម សុផង នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅហាមឃាត់ម្ដងទៀត ប៉ុន្តែជនសង្ស័យខាងលើនៅតែបន្ដធ្វើទៀតរួមក៍បានទាស់ពាក្យសំដីគ្នា ភ្លាមនោះកម្លាំងក៍បានឃាត់ខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋានខណ្ឌព្រែកព្នៅតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...