លោកជា សា​រ៉​ន នាយ​រង​ប៉ុស្តិ៍​ផ្សារ​ចាស់ ព្យាយាមលាក់បាំងបំភាន់ភ្នែកថ្នាក់លើ ជាមួយកំហុសរបស់ខ្លួន

0
940

ភ្នំពេញ ៖ នាយ​រង​ប៉ុស្តិ៍​ផ្សារ​ចាស់ ឈ្មោះ​ជា សា​រ៉​ន គ្រាន់តែមានព័ត៍មានរិះគន់ដើម្បីស្ថាបនាពីការងារបន្តិចបន្តួច ស្រាប់តែលោកនាយរងប្រតិកម្ម ទាំងស៊ើងមម៉ើងហើយយកអ្នកសារព័ត៌មានដែលស្និតនិងខ្លួនមកកាង ហើយអោយសសេរពីទង្វើល្អដើម្បីព្យាយាមលាក់បាំង នូវកំហុសឆ្គង និងភាពអសកម្មរបស់ខ្លួន ពង្វៀងភ្នែកថ្នាក់លើ។

បណ្តាញអ្នកសារព័រមាន សូមឆ្លើយតបទៅកាន់ នាយ​រង​ប៉ុស្តិ៍​ផ្សារ​ចាស់ ឈ្មោះ​ជា សា​រ៉​ន និងអ្នកសារព័ត៌មានមួយដំបរស្វា ដែលបានព្យាយាមលាក់បាំង នូវកំហុសឆ្គង និងភាពអសកម្ម ពង្វៀងភ្នែកថ្នាក់លើ រួមទាំងមហាជនថា បណ្តាញសារព័ត៌មាន យើង មិនមែនចេះតែសរសេរ មិនមែនចេះតែចុះផ្សាយនូវព័ត៌មានមិនពិត ដើម្បីបំពុលសង្គមនោះទេ។ បើគ្រាន់តែការរិះគន់ដើម្បីស្ថាបនាពីការងារបន្តិចបន្តួច ធ្វើមិនកើតផង ស្រាប់តែលោកនាយរងប្រតិកម្ម ទាំងស៊ើងមម៉ើង ហើយថែមទាំងយកអ្នកសារព័ត៌មានមកកាងទៀត ដូចជាមិនល្អមើលទេដឹង។

ជាគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អនុសាសន៍ ដល់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗកន្លងមកនេះ អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិតពីភាពអសកម្ម របស់អាជ្ញាធរមានសមត្ថកិច្ច។ បើគ្រាន់តែផ្សាយព័ត៌មានពិត លោក ជា សា​រ៉​ន នាយ​រង​ប៉ុស្តិ៍​ផ្សារ​ចាស់ បែរជាប្រតិកម្ម យ៉ាដាច់ណាត់បែបនេះទៅហើយ ហើយបានព្យាយាមលាក់បាំង ថ្នាក់លើទៀត។ ដូច្នេះ សូមលោក ទៀង ចាន់សារ មេត្តា ចុះជួយមើលផងទាន។

ជាទូទៅមិនដែលមានទេជនរងគ្រោះទាមទារ សរសេរពាក្យបណ្តឹងខ្លួនឯងនោះទេ។ សួរថាតើអាចទេ ជនរងគ្រោះមកអង្គុយសរសេរពាក្យបណ្តឹង ដោយខ្លួនឯង ពីព្រោះលិខិតស្នាមទាំងនេះ គឺស្ថិតនៅលើការិយាល័យ រដ្ឋបាលប៉ុស្តិ៍ តើលោកនាយរងប៉ុស្តិ៍ មិនចេះសរសេរ ឬក៏យ៉ាងណា? បើតាមវិដេអូរឯកសារ បានបញ្ជាក់ថា លោកសមត្ថកិច្ច បានឈរមើលប្រជាពលរដ្ឋសរសេរ ថែមទៀតផង។

សូមបញ្ជាក់ទៅកាន់ លោក ជា សា​រ៉​ន នាយ​រង​ប៉ុស្តិ៍​ផ្សារ​ចាស់ ផងដែរ ដែលបានសរសេរថា “មិនដឹង​ថា​ជា​យ៉ាង​មិច​នោះ​ទេ បានជា​មាន​អ្នក​សារ​ព័ត៌មាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ចុះ​ផ្សាយ​ទៅ​លើ​រូប​គាត់​ថា ឱ្យ​ជន​រង​គ្រោះជា​អ្នក​សរសេរ​ពាក្យបណ្តឹង”។ បើមិនមែនជាការពិតសូមលោក ឆ្លើយបំភ្លឺ ជាមួយស្ថាប័នយើងបាន កុំអោយអ្នកសារព័ត៌មានមួយដំបរស្វា សរសេរបំភ្លៃខុសពីការពិត។ អ្នកប្រព្រឹត្តខុសហើយព្យាយាម កែនគ្នីគ្នាមកជួយបិតបាំង អោយមកចូលរួមខុសជាមួយ។ តើអ្នកប្រព្រឹត្ត និងអ្នកចូលរួមបិតបាំងនោះ នឹងមានទោសបែបណា។ សូមបញ្ជាកថា ខ្លួនជាអ្នកសារព័ត៌មាន ត្រូវចូលរួមផ្សព្វផ្សាយ នូវព័ត៌មានពិត ជូនសង្គម មិនមែនព្រោះតែលាភសក្ការៈ និងផលប្រយោជន៍បន្តិចបន្តួច មកសរសេវាយប្រហារ ស្ថាប័នផ្សេងនោះទេ៕

Facebook Comments
Loading...