ប្រជាពលរដ្ឋត្រូវត្រៀមបំរុងទឹកទុកព្រោះកន្លែងខ្លះអាចខ្វះទឹកសប្រាប់ប្រើប្រាស់ ដោយឆ្នាំនេះរដូវប្រាំងមានការអូសបន្លាយយូរ

0
977

ភ្នំពេញលោកសុខ សម្បត្តិ ផ្តាំផ្ញើរដល់ក្រុមការងារចុះជួយសង្កាត់ទាំងអស់ ចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រូវប្រាប់ពួកគាត់ពីការនែនាំរបស់ប្រមុខរាជរដ្ឋាភិបាល អោយត្រៀមបំរុងទឹកទុកព្រោះឆ្នាំនេះរដូវប្រាំងមានការអូសបន្លាយយូរ ដូចនេះកន្លែងខ្លះអាចខ្វះទឹកសប្រាប់ប្រើប្រាស់ ហើយជាងនេះទៅទៀតត្រូវប្រុងប្រយ័ត្ត និងមានកា ការ​ពារ​ចំពោះអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ។

នៅក្នុងកិច្ចប្រជុំជីវភាពប្រចាំខែរបស់ក្រុមការងារចុះជួយខណ្ឌ សង្កាត់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩​នេះលោកសុខ សម្បត្តិ ប្រធានគណកម្មាធិការគណបក្សខណ្ឌបាន​ឡើង​ថ្លែង​ពី​លទ្ធផល និង​បទពិ​សោ​ធន៍​ការ​ងារ​រយៈពេល​កន្លងមក ព្រមទាំង​ការងារ​ដែល​ត្រូវធ្វើ​សម្រាប់​ពេល​ខាង​មុខ​របស់​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ទាំង​ការងារ​សន្តិសុខ សណ្ដាប់​ធ្នាប់ និងសេ​វា​សាធារណៈ​ផ្សេង​ៗ​ផង​ដែរ។

លោកសុខ សម្បត្តិ ​ក៏​បាន​ជំរុញ​ឱ្យ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ហើយក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​សហការ និង​សាមគ្គីភាព​ផ្ទៃ​ក្នុងឲ្យបានល្អ ជាងនេះទៅទៀតក្រុមប្រឹក្សាតាមបណ្តាសង្កាត់ត្រូវការពារនិងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីចូលរួមបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី ខេត្ត នាពេលខាងមុខនេះអោយសម្រេចបានជោគ​ជ័យដូចការគ្រោងទុក។ ជាចុងក្រោយលោកក៍បានលើកឡើងពីការនែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ត្រៀមបំរុងទឹកទុកព្រោះឆ្នាំនេះរដូវប្រាំងមានការអូសបន្លាយយូ ដូចនេះកន្លែងខ្លះអាចខ្វះទឹកសប្រាប់ប្រើប្រាស់ ហើយជាងនេះទៅទៀតប្រុងប្រយ័ត្ត និងមានការ ការ​ពារ​ចំពោះអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ។

នាឱកាសនោះផងដែរលោករស់ សុផាន់ មានប្រសាសន៍ថា ក្នុងខែនេះក៍ដូចជាខែមុនៗដែរយើងមិនមានភាពអសកម្មនោះទេ តែយ៉ាងណាយើងមិនអាចលែងដៃនោះឡើយ ត្រូវក្តាប់ស្ថានការក្នុងមូលដ្ឋាន ពិសេសការសូមណូមពររបស់ប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយនូវសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

​លោកបន្តថា ក្រុមការងារទាំងអស់ត្រូវចុះឲ្យដល់មូលដ្ឋានក្តាប់សតិអារម្មណ៍ប្រជាពលរដ្ឋ ហើយប្រាប់ពួកគាត់ឲ្យយល់ច្បាស់អំពីសភាពការប្រទេសជាតិនាពេលបច្ចប្បន្ន កុំជឿតាមពួកអគតិមួយចំនួនដែលនិយាយបំភ្លៃសភាពការឲ្យសោះ។ លោកបញ្ជាក់ថា ​មន្ដ្រី​ទាំងអស់ ជាពិសេស​សមា​ជិក​ក្រុម​​ការងារ​ចុះ​ជួយ​សង្កា​ត់​ទាំង​៥ ត្រូវ​បន្ដ​ខិតខំ​ដោយ​យកចិត្តទុកដាក់​ចុះ​ជួយ​ប្រជាពល​រដ្ឋ​នៅ​តាម​មូលដ្ឋាន​ជាប្រចាំ​ ត្រូវហ៊ានលះបង់ដើម្បីគណបក្ស​ទាំងអស់គ្នា ដើម្បីចូលរួមនិងដើរតាមក្នុងការដឹកនាំដ៍ឈ្លៀសវ៉ៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕

Facebook Comments
Loading...