Block title

ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំនេះអាជ្ញាធរអប្សរាអំពាវនាវឱ្យប្រជាពលរដ្ឋកុំលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប ៖ អាជ្ញាធរអប្សរាអំពាវនាវឱ្យប្រជាពលរដ្ឋកុំលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅក្នុងអំឡុងពេលនៃការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំនេះ ព្រោះច្បាស់ណាស់ថា នៅពេលដែលមន្រ្តីចូលធ្វើការវិញអាជ្ញាធរអប្សរានឹងទៅរុះរើចោលវិញជាមិនខាន ដែលនិងធ្វើបងប្អូនខាតបង់ថវិកា។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ថាកន្លងមកឱ្យតែមានថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំឬបុណ្យភ្ជុំបិណ្ឌជាដើម គឺតែងតែមានប្រជាពលរដ្ឋមួយចំនួនតូចលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ បន្ទាប់មកក៏ត្រូវអាជ្ញាធរអប្សរារុះរើចោលវិញ ដែលធ្វើឱ្យបងប្អូនខាតបង់ថវិកា។ ពាក់ព័ន្ធបញ្ហានេះ លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋកុំលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅក្នុងអំឡុងពេលនៃការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំនេះ ព្រោះច្បាស់ណាស់ថា នៅពេលដែលមន្រ្តីចូលធ្វើការវិញអាជ្ញាធរអប្សរានឹងទៅរុះរើចោលវិញជាមិនខាន ដែលនិងធ្វើបងប្អូនខាតបង់ថវិកា។ ជាមួយគ្នានេះ...

ក្រុម​យុវជន​​៦​នាក់ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់ និង​បញ្ជូ​ន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រួចហើយ​

ភ្នំពេញ​ ៖ យុវជន​ខ្មែរ​ថាវរៈ​ចំនួន​២​នាក់ គឺ​កញ្ញា ឈឿន ដា​រាវី និង​លោក ហ៊ុន វណ្ណៈ ស្ថិត​ក្នុងចំណោម​ក្រុម​យុវជន​​៦​នាក់ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ពីបទ​ញុះញង់ ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់ និង​បញ្ជូ​ន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រួចហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០ នេះ​បើតាម​ការ​បញ្ជាក់​ពី ​លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា...

កម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនខជនសង្ស័យប្តីប្រពន្ធ២នាក់ក្នុងសកម្មភាពលួចដោះស្លាកលេខរថយន្ត

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចកខណ្ឌដូនពេញឃាត់ខ្លួនខជនសង្ស័យប្តីប្រពន្ធ២នាក់ ណៈពួកគេធ្វើសកម្មភាពលួចដោះស្លាកលេខរថយន្តរបស់គេហើយត្រូវម្ចាស់គេមកទាន់ក៏ស្រែកឆោឡោថាចោរៗត្រូវចាប់ខ្លួនបានតែម្តង ដែលហេតុហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង០០ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៣៥ ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួននោះឈ្មោះ ជា តារា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ រឿន សូនី ហៅប្លោក...

Bayern បំបាក់ Barca ៨-២ មិនគួរឲ្យជឿ ក្នុងវគ្គ៨ក្រុមចុងក្រោយ ពាន Champions League

ក្រុងលីស្បោន ៖ វាពិតជាធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលម្តងទៀត តាមរយៈក្រុមខ្លារខិន Bayern Munich របស់អាល្លឺម៉ង់ បំបាក់ក្រុមអេស្ប៉ាញ FC Barcelona ក្នុងលទ្ធផល ៨-២ មិនគួរឲ្យជឿ ក្នុងវគ្គ៨ក្រុមចុងក្រោយ នៃពានអឺរ៉ុប UEFA Champions League នារាត្រីថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២០ នៅប្រទេសព័រទុយហ្គាល់។ តាមរយៈលទ្ធផលស៊ីគ្នាដល់ទៅ ១០គ្រាប់នេះ ជារឿងដែលកម្រកើតមាន...