ឯកឧត្តម បណ្ឌិត អ៊ិត សំហេង និងឯកឧត្តម សុខ សម្បត្តិ បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខណ្ឌបឹងកេងកង

0
350

ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌបឹងកេងកង និង ឯកឧត្តម សុខ សម្បត្តិ ប្រធាន គណៈកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹងកេងកេង រួមជាមួយសមាជិកសមាជិកា ថ្នាក់ខណ្ឌ និងសង្កាត់ ចំនួន៦១៥ នាព្រឹកថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ បានបន្តចុះធ្វើយុទ្ធនាការឃោសនាបោះឆោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥។

ក្នុងថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា បោះឆោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ ឯកឧត្តម បណ្ឌិត អ៊ិត សំ ហេង បានថ្លែងថា ១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាបានដំណើរទៅដោយរលូន ដោយគោរពបានខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និតិវិធីនៃក្រមសិល្បធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា បង្កើតបាននូវបរិយាកាសសាមគ្គីជិតស្និតមានការទទួលខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាយើង និងទទួលបាននៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈដ៏ខ្លីខាងមុខនេះ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍ទៀតថា យើងមានជំនឿយ៉ាងមុតមាំថា គណបក្សប្រជានកម្ពុជា នឹងទទួលបានជោគជ័យត្រចះត្រចង់ ដោយមានមូលហេតុដូចខាងក្រោម៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជានជន ដោយសារប្រជាជន និងដើម្បីប្រជាជន ឧត្តមគ្គតិគណបក្សឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ។រាល់ការបោះឆ្នោតទាំងអស់គណបក្សតែងតែដាក់ចេញនូវគោលនយោបាយមួយដ៏ត្រឹមត្រូវ និងស្របតាមសភាពការជាក់ស្តែងរបស់ប្រទេសជាតិក្នុងដំណាក់កាលនីមួយៗ។ តាមរយៈការអភិវឌ្ឍន៍គោលនយោបាយទាំងនោះ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតែមួយ មានការរីកចំរើនឥតឈប់ឈរដូចបច្ចុប្បន្ននេះ គឺសមិទ្ធផលទាំងអស់នេះហើយ ដែលជាមូលដ្ឋានរឹងមាំ និងជំនឿជឿជាក់របស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត។.គណបក្សប្រជាជនកម្ពុជាបញ្ជូនមន្រ្តីគ្រប់ថ្នាក់គ្រប់ផ្នែកដែលជាអ្នកចាត់តាំងអនុវត្តកម្មវិធីមាគារគោលនយោបាយរបស់បក្សប្រកបដោយសមត្ថភាព គុណភាព និងបទពិសោធន៍ការងារ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា គណបក្សកម្ពុជាបានឆ្លើយតបយ៉ាងស័ក្កសមចំពោះចលករដ៏ពិសិដ្ឋរបស់ប្រជាជនយើង និងការថែក្សាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមបានយ៉ាងរឹងមាំ និងបន្តកសាង អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចរីភាព។ទន្ទឹមជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានអនុវត្តគោលនយោបាយកាបរទេសនិងសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពទន់ភ្លន់ម៉ឹងមាត់ ការពារនូវឯករាជអធិបតេយក្យភាព បូរណភាពទឹកដីបានយ៉ាងគុតមុត តាមការកំណត់របស់រដ្ឋធមុញ្ញ ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល បាននិងកំពុងរស់នៅក្នុងសុខសន្តិភាពភាពក្រោមដំបូលរដ្ឋធមនុញ្ញតែមួយ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រជាទីគោរពដ៏សការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ ឯកឧត្តម អ៊ិត សំហេង ក៏បានអំពាវ ឲ្យអង្គបោះឆ្នោតទាំអស់គាំទ្រគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតែជោ ហ៊ុន សែន ជាប្រធានគណបក្ស៕

Facebook Comments
Loading...