សមត្ថកិច្ចជំនាញឃាត់ចាប់រថយន្ត ០១គ្រឿង ដឹកស៊ុតសត្វមាន់ចំនួន៣៨ ៧០០គ្រាប់ គ្មានលិខិតអនុញ្ញាតនាំចូលមកពីប្រទេសវៀតណាម

0
289

ព្រះសីហនុ ៖ សមត្ថកិច្ចជំនាញឃាត់ចាប់រថយន្ត ០១គ្រឿង ដឹកស៊ុតសត្វមាន់ចំនួន ៣៨ ៧០០គ្រាប់ នាំចូលមកពីប្រទេសវៀតណាម នៅលើផ្លូវត្រង់ចំណុចភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាក SANGYONG ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ ១៥កៅអី ពាក់ស្លាកលេខកំពង់ស្ពឺ ២A-៣២៣៦ ដឹកស៊ុតសត្វមាន់ចំនួន ៣៨ ៧០០គ្រាប់ ដោយ នាំចូលមកពីប្រទេសវៀតណាម តាមច្រកដិន ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តព្រះសីហនុ។

ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានស៊ុតសត្វមាន់សរុបចំនួន ៣៨ ៧០០គ្រាប់ និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...