រកឃើញម៉ូតូជាច្រើនគ្រឿងនៅទីតាំងបញ្ចាំទទួលផលចោរកម្ម មួយកន្លែ​ងនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ម្ចាស់ទីតាំងកំពុងរត់គេចខ្លួន

0
336

ភ្នំពេញ ៖ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមងាផ្ទៃ បានស្រាវជ្រាវឆ្មក់ចូលឆែកឆេរ ទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅផ្ទះលេខ៩៤ ផ្លូវ១៩២ ក្រុម១០ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រកឃើញម៉ូតូជាច្រើនគ្រឿង កាលពីម៉ោង៤រសៀល ថ្ងៃទី២០ ខែកុម្ភ :ឆ្នាំ២០២៤។

ចំណែកម្ចាស់ទីតាំងកំពុងរត់គេចខ្លួន រីឯទីតាំងត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ចំណែកវត្ថុតាង និងម៉ូតូដែលដកហូតបាន ត្រូវបានយកទៅរក្សារទុករងចាំចាត់ការតាមនិតិវិធី៕

Facebook Comments
Loading...