ជនដៃដល់មានគ្នា ចំនួន៦នាក់ ជិះម៉ូតូពីរគ្រឿងប្រដាប់ដោយដាវដេញកាប់យុវជនពីរនាក់បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ម្នាក់នៅបឹងកក់

0
158

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា ក្នុងបរិវេណបឹងកក់ត្រូវបានជនដៃដល់មួយក្រុមប្រដាប់ដោយដាវ បានដេញកាប់បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ ត្រូវបានបុរសចិត្តធម៌ម្នាក់ យករថយន្តផ្ទាល់ខ្លួនដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនរួច មិនទាន់ដឹងពីអត្តសញ្ញាណ ដែលហេតុតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចក្នុងបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុដោយឃើញបុរសរងគ្រោះ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1BE-7178 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងបរិវេណបឹងកក់ទិសដៅពីត្បូងសំដៅមកជើង ខណៈពេលជិះមកដល់ក្បែរចំណុចកើតហេតុ ស្រាប់តែមានឃើញក្មេងទំនើងមួយក្រុម និងជាជនដៃដល់មានគ្នា ចំនួន៦នាក់ ជិះម៉ូតូពីរគ្រឿងប្រដាប់ដោយដាវបានជិះប្រដេញពីក្រោយ ជនរងគ្រោះរួចក៏បានដកដាវមកកាប់ប្រហារទៅលើយុវជនរងគ្រោះទាំងពីរនាក់ជាច្រើនដាវ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្រាល ហើយជនបង្កក៏បានបើកម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកក៏មានវត្តមានកម្លាំងអាវុធហត្ថ ចុះមកដល់រួចក៏មានបុរសចិត្តធម៌ម្នាក់ បានបើករថយន្តផ្ទាល់ខ្លួនជូនជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗផងដែរ ដើម្បីសង្គ្រោះបន្ទាន់៕

Facebook Comments
Loading...