ភ្នំពេញ: នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលអះអាងថាខ្លួនជាលោក ស៊ិន ស៊ីសាមុត ពាក់ព័ន្ធករណីឲ្យមានការញុះញង់ឲ្យមានការរើសអើងតាមរយៈវិដេអូឃ្លីប ដោយបានវាយប្រហារលើរាជរដ្ឋាភិបាលថែមទៀតផង។ បន្ទាប់ពីបុរសម្នាក់នេះ គេចវេសមិនព្រមចូលខ្លួនឆ្លើយបំភ្លឺនៅនាយកដ្ឋាប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ពេជ ពិសិដ្ឋ ដែលបានអះអាងថា ខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចកំពុងតែរៀបចំនីតិវិធីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវផ្លូវច្បាប់។