ព្រះពុទ្ធរូបមួយអង្គ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ និងដង្ហែរមកតម្កល់នៅក្នុងបរិវេណវត្តជេដ្ឋាឧត្តម

0
3332

ភ្នំពេញ ៖ ក្រុមការងារ កំពុងរៀបចំនីតិវិធីក្នុងការនាំយកនូវព្រះពុទ្ធរូបមួយអង្គ ដែលមានអាយុកាលជាង ១ពាន់ឆ្នាំ មកតម្កល់នៅក្នុងបរិវេណវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ដើម្បីផ្តល់ឪកាសឲ្យពុទ្ធបរិស័ទ បានគោរពបូជា ជាពិសេសក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ព្រះញាណវិសុទ្ធិ សាត វិបុល ព្រះរាជាគណថ្នាក់ចត្វាព្រះវិន័យ អនុគណខណ្ឌព្រែកព្នៅ  និង ជាព្រះចៅអធិការ  វត្តជេដ្ឋាឧត្តម  ហៅវត្តគ្រួស  ដែលមានទីតាំងស្ថិតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានអោយដឹងថា ព្រះពុទ្ធរូប ព្រះភៃសជ្យគុរុ ដែលជាព្រះពុទ្ធគ្រូស្តេចថ្នាំ កសាងឡើងក្នុងសតវត្យរ៍ទី១២ ។

ព្រះតេជគុណ បានអោយដឹងថាទៀតថា ដោយលោក DEVID និងក្រុមការងារ បានកំពុងរៀបចំនីតិវិធីដើម្បីបាននាំមកពីសហរដ្ឋអាមេរិក យកមកតម្កល់ក្នុងវត្តជេដ្ឋាឧត្តមនេះ ដែលមានរយៈពេល៣ខែ ទើបនាំយកទៅរក្សាទុកក្នុងសារមន្ទីជាតិវិញ។

ព្រះតេជគុណ សាត វិបុល បានអោយដឹងទៀតថា តាមគម្រោង ព្រះពុទ្ធរូបនេះ នឹងយកមកតម្កល់ នៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះ ។ ដូចនេះ ប្រសិនបើញាតិញោម ចង់មកថ្វាយបង្គំ ព្រះពុទ្ធអង្គ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំនោះ សូមអញ្ជើញមកកាន់វត្តគ្រួស ជាពិសេស នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

Facebook Comments
Loading...