តើប្រេតអាចដាក់បណ្តាសាដល់សាច់ញាតិនៅរស់បានដែរទេ បើមិនទៅបោះបាយបិណ្ឌឲ្យនោះ?

0
6439

ភ្នំពេញ ៖ រយៈពេល១៥ថ្ងៃនៃរដូវបុណ្យភ្ជុំបិណ្ឌម្តងៗ ប្រជាពលរដ្ឋចាប់អារម្មណ៍គឺការយកចង្ហាន់ទៅប្រគេនពញរះសង្ឃនៅតាមទីវត្តអារាមផ្សេងៗ បើមិនបានច្រើនវត្តវទេក៏បាន១វត្តដែរ បើមិនដូច្នោះទេនឹងត្រូវបណ្តាសាពីប្រេតជាសាច់ញាតិមិនឲ្យរកស៊ីមានបាននឹងមិនទទួលបានសេចក្តីសុខសប្បាយនោះឡើយ។

នេះជាហេតុផលនឹងជំនឿយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ។ នៅក្នុងរយៈពេល១៥ថ្ងៃជាថ្ងៃកាន់បិណ្ឌរបស់ពុទ្ធបរិស័ទខ្មែរយើងហើយក៏ជាខែរនោចដែលស្តេចយមរាជបានដោះលែងពពួកប្រេតឲ្យមកកាន់ឋានកណ្តាលជួបជុំសាច់ញាតិ។

ដោយឡែកបើតាមលោកតាសុខ រស់នៅក្នុងវត្តពុទ្ធអណ្តែត( វត្តព្រែកហូរ )បាននិយាយថារៀងរាល់ថ្ងៃយប់កាន់បិណ្ឌទៀបភ្លឺមានការបោះបាយបិណ្ឌតាំងពីថ្ងៃទី១រហូតដល់ថ្ងៃទី១៥តែងមានយុវជនយុវនារីចូលរួមបោះបាយបិណ្ឌក្នុងវត្តភាគច្រើនជាងមនុស្សវ័យចំណាស់ក៏ដោយសារពួកគេបានឮឪពុកម្តាយជីដូនជីតាបានប្រាប់ថាមកចូលរួមបោះបាយបិណ្ឌដើម្បីឧទ្ទិសដល់ជីដូនជីតាសាច់ញាតិទាំង៧សន្តានឲ្យមកទទួលបាយបិណ្ឌនោះហើយងាកឲ្យពរជ័យដល់កូនចៅទទួលបានសេចក្តីសុខសប្បាយរកស៊ីមានបាន។ ប្រេតដែលទទួលបានបាយបិណ្ឌគឺជាសាច់ញាតិគេផ្ទាល់បើសាច់ញាតិដទៃមិនអាចទទួលបាននោះឡើយ។ចំពោះប្រេតដែលដើរស្វែងរកសាច់ញាតិមិនឃើញទាំង៧វត្តឬ១៥វត្តទួញសោកបោកខ្លួនដោយមិនឃើញសាច់ញាតិឧទ្ទិសដោយមិនយកចង្ហាន់ទៅប្រគេនលោកដើម្បីឧទិ្ទសដល់ប្រេតទាំងនោះ។ប្រេតដែលគ្មានសាច់ញាតិក្រោយពីដើររកគ្រប់៧វត្តហើយបានយំដាក់បណ្តាសាដល់សាច់ញាតិទាំងនោះអញ្ចឹងហើយទើបមនុស្សជំនាន់មុនបានអប់រំណែនាំឲ្យក្មេងស្រករក្រោយគោរពប្រតិបត្តិតៗរៀងមក។

ជំនឿនេះបានផ្តោតយ៉ាងជ្រៅទៅក្នុងសង្គមបច្ចុប្បន្នដោយក្នុងរយៈពេលភ្ជុំបិណ្ឌមាន១៥ថ្ងៃត្រូវយកចង្ហាន់ទៅប្រគេនលោកឲ្យបាន៧វត្តឬក៏ឲ្យបាន១វត្តដែរដើម្បីឧទ្ទិសដល់សាច់ញាតិដែលបានចែកឋានទៅនោះផង។ ម៉្យាងទៀតបើយោងតាមពុទ្ធដីការបស់ព្រះពុទ្ធជាម្ចាស់ថាបើចង់បានមគ្គផលមានតែធ្វើបុណ្យជាមួយព្រះរស់នៅក្នុងផ្ទះដែលជាឪពុកម្តាយនៅពេលដែលគាត់នៅទទួលបាន។ពុទ្ធដីកាបង្ហាញទៀតថាបុគ្គលដែលស្លាប់ទៅហើយមានន័យថាសូន្យ៕

Facebook Comments
Loading...