ឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំនេះអាជ្ញាធរអប្សរាអំពាវនាវឱ្យប្រជាពលរដ្ឋកុំលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

0
34427

សៀមរាប ៖ អាជ្ញាធរអប្សរាអំពាវនាវឱ្យប្រជាពលរដ្ឋកុំលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅក្នុងអំឡុងពេលនៃការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំនេះ ព្រោះច្បាស់ណាស់ថា នៅពេលដែលមន្រ្តីចូលធ្វើការវិញអាជ្ញាធរអប្សរានឹងទៅរុះរើចោលវិញជាមិនខាន ដែលនិងធ្វើបងប្អូនខាតបង់ថវិកា។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ថាកន្លងមកឱ្យតែមានថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំឬបុណ្យភ្ជុំបិណ្ឌជាដើម គឺតែងតែមានប្រជាពលរដ្ឋមួយចំនួនតូចលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ បន្ទាប់មកក៏ត្រូវអាជ្ញាធរអប្សរារុះរើចោលវិញ ដែលធ្វើឱ្យបងប្អូនខាតបង់ថវិកា។

ពាក់ព័ន្ធបញ្ហានេះ លោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋកុំលួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅក្នុងអំឡុងពេលនៃការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំនេះ ព្រោះច្បាស់ណាស់ថា នៅពេលដែលមន្រ្តីចូលធ្វើការវិញអាជ្ញាធរអប្សរានឹងទៅរុះរើចោលវិញជាមិនខាន ដែលនិងធ្វើបងប្អូនខាតបង់ថវិកា។ ជាមួយគ្នានេះ លោកក៏បានសុំកុំឱ្យប្រជាពលរដ្ឋជឿទៅលើជនខិលខូចដែលបានដើរបោកថា គេអាចជួយរត់ការឱ្យសាងសង់សំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរបានដោយទាលុយពីបងប្អូនជាថ្នូរ។ លោកពន្យល់ថា អ្វីដែលល្អបំផុតសម្រាប់ការសុំសាងសង់ ជួសជុល កែលំម្អ ឬរុះរើផ្ទះចាស់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ គឺបងប្អូនត្រូវទៅដាក់ពាក្យស្នើសុំដោយផ្ទាល់នៅអាជ្ញាធរជាតិអប្សរាឬនៅតាមការិយាល័យចក្រចេញតែមួយរបស់សាលាក្រុង-ស្រុក។ លោកបានបន្ថែមថា នៅក្នុងមួយខែៗអាជ្ញាធ រអប្សរាបានអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ធ្វើការជួសជុល កែលម្អ ឬរុះរើផ្ទះចាស់ បានប្រមាណជា១០០ករណីដែរ៕

 

Facebook Comments
Loading...