កម្ពុជា-ចិន គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បីឱ្យគម្រោងមួយនេះឱ្យលេចរូបរាងឡើងឆាប់រហ័ស សំដៅប្រែក្លាយសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ កាន់តែប្រសើរឡើង។ គម្រោងនេះ ត្រូវបានសម្រេចឡើងតាមរយៈកិច្ចពិភាក្សាការងាររួមគ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានោះ ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប លោកថា...