ពុទ្ធ ឆាយរិទ្ធី, មាស ច័ន្ទមាន​ និងធន ចាន់តាក់ ត្រូវតតាំងជាមួយថៃលើសង្វៀនគោជល់ CNC

0
85393

ភ្នំពេញ: ពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សដែលមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៥៩ដង ចាញ់២២ដងស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៧ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Rongnaphaដោយប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមលើសង្វៀនគោជល់ របស់CNC យប់ថ្ងៃទី៦មករានេះ ។ ។

Rongnapha មានប្រវត្តិប្រកួតចំនួន១៣២ដង ឈ្នះ១០១ដង ចាញ់២៦ដងស្មើពិន្ទុ៥ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន៥ដង ។ពុទ្ធ ឆាយរិទ្ធីខ្លាំង ឬ Rongnapha ជាអ្នកខ្លាំង ?

Puth-Chayrithy-Rongnapha [800x600]

អ្នកប្រដាល់កម្ពុជា មាស ច័ន្ទមាន សមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវជួបជាមួយអ្នកប្រដាល់ថៃBabeer Sit Famai ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

មាស ច័ន្ទមាន មានប្រវត្តិប្រកួតចំនួន១១៧ដង ឈ្នះ៨៦ដងចាក់២២ដងស្មើពិន្ទុ៩ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២០នោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃBabeer Sit Famai ។

Babeer Sit Famai រូបនេះមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៥៩ដង ចាញ់២១ដង និងស្មើពិន្ទុ ២ ដង ។ពួកគេទាំង២ពុំធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកទេជំនួបលើកដំបូងនេះមិនដឹងថានរណាមានសំណាងល្អឡើយ ។

Meas-Chanmean-Babeer [800x600]

 

ធន ចាន់តាក់ដែលប៉ុន្មានប្រកួតចុងក្រោយនេះជ្រមុជខ្លួនទៅក្នុងភាពបរាជ័យស្ទើរគ្រប់ការប្រកួតនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃWathcharakdeth ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ចាន់តាក់មានប្រវត្តិប្រកួតចំនួន៦០ដង៤៨ឈ្នះដង ចាញ់ចាញ់៩ដងស្មើពិន្តុ ៣ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៤ដង ។ចំពោះ Wathcharakdeth វិញគេមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៧ដង ចាញ់២១ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដង ។នរណាជួបសំណាងល្អ?
Thun-Chantak-Watcharakdeth [800x600]

Facebook Comments
Loading...