ភ្នំពេញ: រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ថៃJeknoun Daengyim ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម នាថ្ងៃទី៧មករាស្អែកនេះ។
សារ័ត្នមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦២ដង ចាញ់២១ដងស្មើពិន្ទុ ៥ ដង និង វាយគូប្រកួតឲ្យសន្លប់បាន ចំនួន១១ដង ។ចំពោះអ្នកប្រដាល់ Jeknoun Daengyim វិញគេមានប្រវត្តិប្រកួតចំនួន៣៦ដង ឈ្នះ២០ដង ចាញ់ ១៤ដងស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៥ដង ។
ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថាជ័យជំនះបានទៅរឿង សារ័ត្ន ឬក៏បានទៅអ្នកប្រដាល់ថៃ Jeknoun Daengyim នោះឡើយ ។
ធន មករានៃសមាគមប្រដាល់ក្រសួងការពារជាតិនឹងទទួលភ្ញៀវថៃVigo Sor Danchai លើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែករបស់CNC ។
មករាជាអ្នកប្រដាល់ដែលមានកំណត់ត្រាប្រកួតល្អខ្លាំងណាស់ ។ ក្នុងប្រវត្តិប្រកួតចំនួន៣៣ដង គេចាញ់តែ១ដងគត់ ព្រមទាំងស្មើពិន្ទុ ២ដងនិង វាយគូប្រកួតឲ្យសន្លប់បានចំនួន១៣ដងនិងឈ្នះ៣០ដង ។ ចំពោះ Vigo Sor Danchai គេមកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់តែនេះជាលើកដំបូងហើយដែលគេប្រកួតជាមួយធន មករា ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៨ដង ចាញ់១២ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន ៨ដង ។ ជួបគ្នាលើកដំបូងនេះនរណាជាអ្នកបន្ថែមស្ថិតិឈ្នះនៅក្នុងកំនត់ត្រាប្រកួតរបស់ខ្លួន ?