ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរអន្តរជាតិជាតិលើកទី១បានចាប់ផ្ដើមហើយ

0
108265

ភ្នំពេញ: លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកមៀម រ៉ាប្រធានសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ និង លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធន៍បើកការប្រកួតនេះ ។ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរអន្តរជាតិជាតិលើកទី១បានចាប់ផ្ដើមហើយកាលពីយប់ថ្ងៃទី៨ធ្នូដោយមានប្រទេសចំនួន១១ចូលរួម ។

photo_2017-12-09_06-09-23

ក្នុងការប្រកួតយប់ថ្ងៃទី៨ធ្នូដែលជាថ្ងៃបើកឆាកដំបូងនោះកីឡាការិនីកម្ពុជាអេ យ៉ានុតក្លិបអេភូថងកីឡាដែលជាកូនស្រីបង្កើតរបស់អតីតអធិរាជជង្គង់ហោះអេ ភូថងនោះប្រជែងដណ្ដើមខ្សែក្រវាត់ចាញ់កីឡាការិនីមកពីប្រទេសបារាំអេមីលី ប៉េត្រូវិក(Emilie Petrovic)ដោយពិន្ទុទាំងមិនអស់ចិត្ត ។

ជាមួយគ្នានេះដែរអ្នកប្រដាល់កម្ពុជាឌុម កែវដាក្លិបម្កុដរាជសីហ៍ប្រជែងដណ្ដើមខ្សែក្រវាត់ឈ្នះអ្នកប្រដាល់មកពីប្រទេសអូស្ដ្រាលីអាដាម ព្រីនស៍(Adam Princ)ដោយពិន្ទុ ។ចំណែកឃុន ឌីម៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩ទម្ងន់៦៣,៥០គីឡូក្រាមនោះប្រកួតជាមិត្តភាពឈ្នះអ្នកប្រដាល់ថៃកែវ គង់វ៉ាន(Kev Kungvann)ដោយពិន្ទុ ។

ចំពោះគូប្រកួតដទៃទៀតនោះអ្នកប្រដាល់នីហ្ស៊េរីយ៉ាបាបា ហ្វេមី(Baba Femi)ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់អ៊ីរ៉ង់ម៉ូស្ដាហ្វា(Mostafa)ដោយពិន្ទុ ។ អ្នកប្រដាល់រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៨២គីឡូក្រាម ។អ្នកប្រដាល់អ៊ីរ៉ង់សាហ្សាដ ដេរ៉ាកទី(Sajjad Derakhti)ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់នីហ្ស៊េរីយ៉ាអេម ម៉ាក់(Emmax)ដោយពិន្ទុ ។អ្នកប្រដាល់គូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៨១គីឡូក្រាម ។

សូមបញ្ជាក់ថា ប្រទេសទាំង១១ដែលចូលរួមនោះមានកម្ពុជាថៃ ឡាវ បារាំង អ៊ុយក្រែន នេប៉ាល់ អ៊ីរ៉ង់ នីង្ស៊េរីយ៉ា រុស្ស៊ី ប្រេស៊ីល និង អូស្រ្តាលី ។សម្រាប់កម្ពុជាមានកីឡាករឃុន ឌីម៉ាដែលជាម្ចាស់មេដាយមាសស៊ីហ្គេមទម្ងន់៦៣,៥០ គីឡូក្រាម ។ សេន ប៊ុនថេន កីឡាការិនីអេ យ៉ានុត ឌុម កែវដា សំណាង ចៅរាជ សៅ វណ្ណា សំណាង សម្បត្តិ ម៉ា ឆៃម៉ូវ កីឡាការិនីវី ស្រីស្រស់ ឡុង សុភី ព្រំ សំណាង ។ កីឡាករចាន់ រតនា ឈិន ក្វាន់ង៉ុយ សុង ស៊ីវម៉េង ឡេង លី ដុន រដ្ឋា កីឡាការិនីពុទ្ធថាវី សូត្រ ប៊ុនធី និង រឿង សោភ័ណ្ឌ ។

photo_2017-12-09_06-09-28

photo_2017-12-09_06-26-20

 

Facebook Comments
Loading...