យុទ្ធនាការពាក់មួកការពាសុវត្ថភាពនិងការពារអាយុជីវិតខ្លួនឯងនិងផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក

0
23413

កំពង់ឆ្នាំង៖ អភិបាលរងខេតក្តកំពង់ឆ្នាំងនៅថ្ងៃនេះផងដែរបានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅក្នុងខេត្តកំពង់ឆ្នាំងក៍ដូចជាតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាមេត្តាស្រឡាញ់អាយុជីវិត្តនិងប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ចរាចរណ៍ ។

អភិបាលរងខេត្តកំពង់ឆ្នាំងលោកចេងញ្ញ៉ាន់នៅក្នុងការបើកយុទ្ធនាការទី៤ស្តីពីការពាក់មួកសុវត្ថភាពក្នុងស្រុកបរិបូរណ៍នាថ្ងៃទី៨ធ្នូនេះបានធ្វើ់ការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលបើកបរនៅលើដងផ្លូវដោយបង្កើនការប្រុងប្រយត្ន័អោយបានជាទីបំផុតដើម្បីកាត់បន្ថយករណីគ្រោះថ្នាកចរាចរណ៍អោយនៅកំរិតទាប់បំផុត ។

បើយោងតាមរបាយការណ៍របស់ការិយាលយ័ចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងក្នុងខែវិច្ឆិកា២០១៧កន្លងទៅកើតមាន១០/៦ករណីបើធៀបនិងទៅនិងខេមុនកើនឡើង៤ករណីបណ្តាលអោយមនុស្សស្លាប់៣/២នាក់របួសសរុប២៣នាក់/១០នាក់រងរបួសស្រាល១៣/៤នាក់ខូចខាតរថយន្តរួម១១គ្រឿងធ្ងន់៧គ្រឿងម៉ូតូ៧គ្រឿងធ្ងន់២គ្រឿង រ៉ឺម៉ក២គ្រឿងស្រាលនៅលើផ្លូវជាតិលេ៥កើតមាន៩ករណីផ្លូវក្នុងខេត្ត១ករណីស្រុកសាមគ្គឺមានជយ័១ករណីស្រុកកំពង់ត្រឡាច៣ករណីស្រុករលាប្អៀរ៤ករណីនិងក្រុងកំពង់ឆ្នាំង២ករណី ។

មូលហេតុបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់១ករណីបើកបរក្នុងល្បឿនលឿន២ករណីមិនគោរពសិទក្ធអធិភាព៣ករណីបញ្ហាសុខភាព(ងោក)បើកបរក្នុងស្ថានភាពស្រវឹង១ករណី ។ ការអំពាវនាវនេះរបស់អាជ្ញាធខេត្តនាពេលនេះខណះដែលអត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តមានកើតមាននៅគ្រប់ទិសទីទូទាំងប្រទេសបណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើនដែលទាំងអស់នេះគឺជាក្តីបារម្មណ៍យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ។

លោកបញ្ជាក់ទៀតថាយុទ្ធនាការដែលធ្វើឡើងនាពេលនេះគឺដើម្បីបំផុសអោយមានការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងដើម្បីអោយប្រជាពលរដ្ឋយល់ដឹងអំពីសារប្រយោជន៍នៃការពាក់មួកការពារសុវត្ថភាពក្នុងការធ្វើដំណើរ។ លោកបានបញ្ជាក់ទៀតថាអត្រាគ្រោះថ្នាក់ចរាចរណ៍លើផ្លូវនៅតែបន្តកើតមានឡើងគួអោយកត់សំគាល់ហើយក្នុងនោះមាន៧៧%គឺជាទោចក្រយានយន្តហើយក្នុងចំណោមនេះមាន៦៧%រយជាអ្នកដែលបើកបរដោយមិនមានពាក់មួកការពារសុវត្ថភាពពេលធ្វើដំណើរ ។

ទីប្រឹក្សាសម្តេចសខេងនិងជាប្រធានមន្ទីសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងលោកកែវពៅបានអោយដឹងថាសម្រាប់យុទ្ធនាការពាក់មួកការពារសុវត្ថភាពនាពេលនេះបានបំពាក់មួកការពាសុវត្ថភាពដល់ប្រជាបលរដ្ឋដែលមិនមានពាក់មួគការពារសុវត្ថភាពនៅពេលធ្វើដំណើរក្រៅពីបំពាក់មួកការពាសុវត្ថភាពមន្ត្រីជំនាញនៃមន្ត្រីមន្ទីសាធារណះការនិងដឹកជញ្ជូនបានចែកនូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកខិតបណ្ណ័អប់រុំស្តីពីចរាចរណ៍។

គួរបញ្ជាក់ផងដែរថាយុទ្ធនាការនេះនិងធ្វើឡើងជាបន្តបន្ទាប់ទាំងនៅក្នុងបណ្តាលក្រុងស្រុកមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៥ ៕ ដោយ៖ សុក្ខារិនកំពង់ឆ្នាំង

IMG20171208092245

IMG20171208093329

Facebook Comments
Loading...