ព្រះខ័នរាជស្វាយរៀង ផ្តួលជើងខ្លាំងរបស់កំពូលលីគម៉ាឡេស៊ី ២-១

0
165221

ភ្នំពេញ: កាលពីយប់ថ្ងៃទី១០មករាក្រុមជើងឯកលីគកំពូលរបស់កម្ពុជាព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមលីគកំពូលរបស់ម៉ាឡេស៊ីគឺក្រុម Negeri Sembilan ២ ទល់១ ។ នេះជាការប្រកួតដ៏ល្អមួយរបស់ក្លឹបព្រះខ័នរាជស្វាយរៀងនៅដើមឆ្នាំនេះ បន្ទាប់ពីលោកដឹកនាំក្រុមនេះឲ្យលើពានលីគឆ្នាំ២០១៧នោះ ។

ក្រុម Negeri Sembilan បានឆ្លងកាត់ការប្រកួតជាមិត្តភាពជាមួយក្រុមលីគកំពូលរបស់កម្ពុជាចំនួន៣ប្រកួតទាំងការប្រកួតចុងក្រោយជាមួយក្រុមព្រះខ័នរាជស្វាយរៀងនេះ ។ ក្នុង៣ប្រកួតនេះក្រុមលីគកំពូលមកពីប្រទេសម៉ាឡេស៊ីនេះលេងស្មើមួយប្រកួតជាមួយក្រុមជើងឯករងលីគរបស់កម្ពុជាគឺក្រសួងការពារជាតិ ១ ទល់ ១ ។

26754444_1198585796940038_1891523237_n

Facebook Comments
Loading...