អគ្គមេបញ្ជាការកងទ័ពនៃប្រទេសហ្សីមបាវ៉េ រងការចោទប្រកាន់ថាជាជនក្បត់ជាតិ

0
98103

តាមBBCផ្សាយឲ្យដឹងមុននេះបន្តិចថាគណបក្សកានអំនាចនៃប្រទេសហ្សីមបាវ៉េបានធ្វើការចោទប្រកាន់លោកChiwengaអគ្គមេបញ្ឃាការកងទ័ពថាជាជនក្បត់ជាតិ បន្ទាប់ពីមានការបណ្តេញលោកMnangagwaពីតំណែងអនុប្រធានាធិបតីរួចមក។គេគឹតថាលោកMnangagwaនឹងចូលមកប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតី ជាមួយលោករ៉ូប៊ើត មូហ្កាបេដែលជាប្រធានាធិបតីនាពេលបច្ចុប្បន្ននេះ។ប៉ុន្តែលោកឧត្តមសេនីយ៍Chiwengaបាននិយាយថា កងទ័ពបានត្រៀមខ្លួនរួចហើយដើម្បីធ្វើសកម្មភាពបញ្ឈប់ការប៉ុនប៉ងណាមួយដែលឆ្ពោះទៅរកការធ្វើវិសុទ្ធកម្មនៅផ្ទៃក្នុងបក្សកាន់អំណាចមួយនេះ។ភ្លាមៗនោះ សហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យភាគីទាំងអស់ក្នុងប្រទេសហ្សីមបាវ៉េខឹតខំដោះស្រាយបញ្ហាដោយភាពអត់ធ្មត់បំផុតហើយថាអាមេរិកកំពុងតាមដានស្ថានការណ៍នេះយ៉ាងដឹតដល់បំផុត៕

image

Facebook Comments
Loading...