នៅថ្ងៃអាទិត្យម្សិលមិញនេះ បើទោះបីស្ថិតនៅក្រោមធាតុអាកាសត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ប្រជាជនវៀតណាមរាប់ម៉ឺននាក់នៅទីក្រុង ហាណូយ បានចេញមកតាមដងផ្លូវសំដែងការអបអរសាទរចំពោះវីរៈបុរស U23 របស់ខ្លួនដែលទទួលបានមេដាយប្រាក់នៅក្នុងការប្រកួតពានរង្វាន់ Asian Championship ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ នៅប្រទេសចិន។
អ្នកគាំទ្រត្រូវចេញមករង់ចាំរយៈពេលប្រាំម៉ោងដើម្បីទទួលស្វាគមណ៍វីរជនបាល់ទាត់ទាំងនេះ។ ក្រុមបាល់ទាត់ U23 វៀតណាមបានទាត់ចាញ់អ៊ូបេគីស្ថានក្នុងលទ្ធផល 2-1 គឺនៅក្នុងនាទីចុងក្រោយមុនបញ្ចប់កាលប្រកួតបន្តិច ប៉ុន្តែក្នុងអំឡុងពេលលេង90នាទីនោះ ក្រុមកីឡាបាល់ទាល់វៀតណាម បានធ្វើអោយកក្រើកពេលទីលានប្រកួតតែម្តង ជាពិសេសនៅក្នុងតង់ទី២៕
Facebook Comments
Loading...