អជ្ញាកណ្តាលនៅក្នុងការប្រកួតបាល់ទាត់លីគកំពូលបារាំងលោកTony Chapronត្រូវបានសហព័ន្ធកី ឡាបាល់ទាត់បារាំងសម្រេចព្យួរការងារ ក្រោយពីគាត់ បានបញ្ចេញអាកប្បកិរិយារកទាត់កីឡាករDiego Carlosនៃក្រុមបាល់ទាត់Nanteមុនពេលផ្តល់កាតក្រហមបណ្តេញកីឡាករនេះចេញពីការប្រកួត។
ដើមហេតុគឺ លោកអាជ្ញាកណ្តាលChapronបានដួលនៅពេលដែលកីឡាករCarlos រត់ក្នុងល្បឿនយ៉ាងលឿន ក្បែរគាត់នៅពាក់កណ្តាលតារាង ហើយដែលអ្នកទាំង២បានរត់ស្របគ្នាទំនងជាមានការប៉ះទង្គិចគា្នផង ។ វាពិតជាគួរឲ្យមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះថាពេលក្រោកមកវិញអជ្ញាកណ្តាលរូបនេះបានលើកជើងរកទាត់កីឡាករCarlos មុនពេលដែលគាត់បានដកកាតលឿងពិន័យកីឡាកររូបនេះជាលើកទី២ហើយគាត់ក៏ទទួលបានកាតក្រហមតែម្តង។
ហេតុការណ៍នេះបានកើតឡើងណោក្នុងការប្រកួតរវាងក្រុម Nante Paris Saint-Germainកាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕
Facebook Comments
Loading...