ឌុម កែវដា , ហ៊ឹម សារ៉ាន និងម៉ន សាម៉េត ស្វាមគមន៍អ្នកប្រដាល់បរទេសលើសង្វៀន Boostrong

0
115649

ភ្នំពេញ: សង្វៀន Boostrong Fighter on Fireរ បស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៧ឧសភា អ្នកប្រដាល់កម្ពុជា៣​រូប​ ឌុម កែវដាក្លិបម្កុដរាជសីហ៍, ហ៊ឹម សារ៉ានសមាគមប្រដាល់ក្រសួងការពារជាតិ និង ម៉ន សាម៉េតក្លិបការិយាល័យ​ទី៥​កងទ័ពជើងគោក និង ត្រៀមខ្លួនចាំទទួលអ្នកប្រដាល់បរទេស។

ឌុម កែវដា ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃផាយ៉ាក ឡេក (Phayak lek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់​ ៦៣,៥០គីឡូក្រាម ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦៩ដង ចាញ់១៧ដង និងស្មើពិន្ទុ ៣ ដង ។

ផាយ៉ាក ឡេក គេជាអ្នកប្រដាល់មួយរូបដែលខ្លាំងគ្រាន់បើ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរហើយ​ភាគ​ច្រើនបានទទួលជ័យជំនះ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៧៩ដង ចាញ់២៧ដង និង ស្មើពិន្ទុ ១ ដង ។ ជំនួបមួយនេះនរណាជ័បសំណាងល្អ ?

អ្នកប្រដាល់ ម៉ន សាម៉េត ត្រូវបានដាក់ឲ្យប្រកួតជាមួយខ្លាចាស់របស់ថៃឈ្មោះភូន សាវ៉ាត់ (Phoun Sawath) ដោយ​ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ភូន សាវ៉ាតមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៧៤ដង ចាញ់១០ដង ។ ចំពោះអ្នកប្រដាល់កម្ពុជាម៉ន សាម៉េតវិញគេមានប្រវត្តិប្រកួតចំនួន១៣៥ដង ឈ្នះ១០០ដង ចាញ់៣០ដង និងស្មើពិន្ទុ ៥ ដង ។សាម៉េតអាចតស៊ូជាមួយអ្នកប្រដាល់ជើងចាស់ថៃរូបនេះបានឬទេ ?

ហ៊ឹម សារ៉ានដែលកំពុងតែធ្លាក់ដុនដាបខ្លាំងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជនជាតិអាមេរិកហាត់នៅស្រុកថៃឈ្មោះJustin។ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

សារ៉ាន់មានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៦ដង ចាញ់១៥ដង និងស្មើពិន្ទុ ៥ ដង ។ចំពោះJustin វិញគេទើបតែធ្លាប់ឡើងសង្វៀនប្រកួតបាន១៩ដង ឈ្នះ១៥ដង និង ចាញ់៤ដង ។

ការប្រកួតមួយនេះសារ៉ាន់គួរតែឈ្នះហើយព្រោះអាចនិយាយបានថាខ្លាចាស់កំណាចប្រកួតជាមួយកូនឈ្លូសហើយតែបើចាញ់ទៀតគឺវេទនាហើយ ។

Facebook Comments
Loading...