Home ព័ត៌មានកីឡា

ព័ត៌មានកីឡា

Block title

ពីធីសំណេះសំណាលជាមួយយុវជនគណបក្សខណ្ឌបឹងកេងកង ក្រោមអធិបតីយភាឆពលោកសំហេង បុរស អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានរៀបចំពីធីសំណេះសំណាលជាមួយយុវជនគណបក្សខណ្ឌបឹងកេងកង ក្រោមអធិបតីយភាឆពលោកសំហេង បុរស អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង លោកសុខ សម្បត្តិ គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង និងគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ ប្រធានគណបក្សសង្កាត់ សមាជិក-សមាជិកាគណបក្សខណ្ឌ សង្កាត់ និងយុវជនប្រមាណជាង៥០០នាក់ផងដែរ។ ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានមានប្រសាសន៍ថា យុវជនតាមបណ្តាភូមិក្នុងសង្កាត់សំរោង ត្រូវចេះស្រលាញ់គ្នា កុំប្រកា់គ្នា និង​ត្រូវជួយគ្នាក្នុងគ្រាមានអាសន្ន...

លោក សុខ សម្បត្តិ ដឹកនាំសមាជិក-សមាជិកាគណបក្សខណ្ឌ សង្កាត់ និងមេគ្រួសារបក្សសង្កាត់ទាំង៣ ចូលរួមពិធីសំណេះសំ​ណាលជាមួយមេគ្រួសារបក្ស ក្រោមអធិបតីភាពលោក សំហេង បុរស

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង បានដឹកនាំគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌ ប្រធានគណបក្សសង្កាត់ សមាជិក-សមាជិកាគណបក្សខណ្ឌ និងមេគ្រួសារបក្សសង្កាត់ទាំង៣ ចូលរួម « ពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស សង្កាត់បឹងកេង​កងទី១ បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ » ក្រោមអធិបតីភាពលោក សំហេង បុរស អនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខណ្ឌបឹងកេងកង។ នាឱកាសនោះលោកសុខ...

តំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត នាខេត្តព្រះសីហនុ និងមានWi-Fi ប្រើដោយឥតគិតថ្លៃ

ព្រះសីហនុ ៖ ក្រសួងប្រៃសនីយ៍បានរៀបចំផែនការយកខេត្តព្រះសីហនុ ជាខេត្តអទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍ Internet ទី២.ប្រព័ន្ធតភ្ជាប់កាំម៉ារ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wifi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ស៊ីវីល័យនៅតំបន់នារតី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញអាទិភាពក្នុងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្តព្រះសីហនុ និងគម្រោងតម្លើង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។ ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥...

លោក ចូ បៃដិន ដួលលើឆាកក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកធ្វើឲ្យគេព្រួយបារម្ភអំពីបញ្ហាអាយុរបស់គាត់

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះ បានជំពប់ជើងដួលនៅលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកនៅរដ្ឋខូឡូរ៉ាដូ ធ្វើឲ្យគេព្រួយបារម្ភអំពីបញ្ហាអាយុរបស់គាត់។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលមានវ័យ ៨០ឆ្នាំទៅហើយនោះ បានជំពប់ជើងដួលនៅលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកនៅរដ្ឋខូឡូរ៉ាដូ។ ភ្លាមៗនោះ លោក បៃដិន ត្រូវបានគេជួយលើកឡើង ហើយហាក់ដូចជាគ្មានរបួសអ្វីនោះទេ។ ក្រោយក្រោកពីដួល លោក បៃដិន...

បណ្ឌិត ហ៊ុន ម៉ាណែត ! តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត

ភ្នំពេញ ៖ លើកឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាន៍ថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ...