កីឡាចំនួន២៥ប្រភេទដែលត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី2 (2nd National Games)

0
69812

ភ្នំពេញ: នាយកដ្ឋានអប់រំកាយ និង កីឡាបានត្រៀមរួចជាស្រេចហើយនូវកីឡាចំនួន២៥ប្រភេទក្នុងនោះរួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយសី វាយកូនបាល់វាយកូនឃ្លីលើតុ ចំបាប់ តេក្វាន់ដូ W.T.F (World Taekwondo Federation)របស់កូរេខាងត្បូង ហែលទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់សាកល ហ្សូរិនជីកាំប៉ូ តេក្វាន់ដូI.T.F(International Taekwondo Federation) របស់កូរេខាងជើង ការាតេដូ ប្រដាល់គុនខ្មែរ យូដូ ទ្រីយ៉ាត្លុង សូហ្វតិន្នីស បេស្បល ប្រណាំងកង់ សីដក់ និង គុនដាវ ។

លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ដែរថាទាំងពិធីបើក និង ពិធីបិទ នឹងកាន់តែធ្វើឲ្យល្អប្រសើរជាងលើកទី១កាលពីឆ្នាំ២០១៦ ព្រោះអ្វីៗត្រូវតែល្អជាងលើកទី១ដើម្បីឲ្យអ្វីៗកាន់ តែប្េសើរនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំ២០២៣ ។

លោកអ៊ុក សិទ្ធីជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍ដែរថាកាលបរិច្ឆេទនៃការ ប្រកួតកីឡាជាតិលើកទី២គឺធ្វើនៅក្នុងខែតុលាដូចកាលពីលើកទី១ដែរ ។ សម្រាប់លើកទី២នេះទាំងគុណភាពនៃការ រៀបចំទាំងគុណភាពអត្តពលិក មន្ត្រីបច្ចេកទេស មន្ត្រីរៀបចំការប្រកួតត្រូវតែមានគុណភាពជាងើលើកទី ១ ។

លោកអគ្គនាយកក៏ព្រមានដល់សហព័ន្ធកីឡាជាតិមួយចំនួនដែលដែលមានបញ្ហាបក្សពួកនិយមធ្វើឲ្យមន្ត្រីជើង ចាស់ដើរចេញលុះមានការប្រកួតគ្មានមន្ត្រីបច្ចេកទេសក៏ដើរខ្ចីពីសហព័ន្ធរបស់គេឲ្យមកជួយដែលបញ្ហបែបនេះធ្វើឲ្យ គុណភាពប្រកួតមិនបានល្អ ។សហព័ន្ធជាតិដែលមានបញ្ហាបែបនេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ប្រយ័ត្នដល់ ពេលប្រកួតកីឡាជាតិតាំងស្រែកថាសហប័ន្ធខ្លួនគ្មានមន្ត្រីបច្ចកទេស ។ លោកបញ្ជាក់ថាត្រូវលើកទឹកចិត្តដល់ចាស់ៗ និង ខិតខំបណ្ដុះបណ្ដាលដល់ក្មេងៗកុំធ្វើការងាររបៀបលេងសើចបន្តទៅទៀត ។

UK-S-Wath-C [800x600]

Facebook Comments
Loading...