ការប្រណាំងរថយន្ដ និង ម៉ូតូឆ្លងកាត់ឧបសគ្គ នៅខេត្តមណ្ឌលគីរី

0
36029

ភ្នំពេញ: លោកហូ សិទ្ធីគុណអនុប្រធានសហព័ន្ធគិឡាយានយន្ដកម្ពុជាក៨បានឲ្យដឹងដែរថា ការប្រណាំងប្រភេទRally គឺចេញម្ដងមួយៗហើយគេបុកពេលវេលានរណាប្រើពេលចេលាតិចជាងគេជាអ្នកឈ្នះ ។ លោកបន្តថាការប្រណាំងនេះធ្វើនៅតំបនភ្នំដោយឆ្លងកាត់តំបនដីក្រហម ឆ្លងស្ពាន ឆ្លងអូរ កាត់តំបន់ភក់ ឡើងភ្នំ និង ចុះភ្នំ ។នេះជាការប្រណាំងលើកទី ១ដែលនឹងមានលើកទី២ទៀតហើយលើកទី២នឹងធ្វើនៅតំបន់ផ្សេងពីនេះ ។ ការប្រណាំងរថយន្ដ និង ម៉ូតូឆ្លងកាត់ឧបសគ្គ នឹង ធ្វើនៅខេត្តមណ្ឌលគីរីចាប់ពីថ្ងៃទី៨ ដល់១១ធ្នូដើម្បី ជាការរួមចំណែកផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍របស់កម្ពុជា ។

លោកពៅ តឹកឡេងអគ្គនាយកក្រុមហ៊ុនKara (Kampuchea Autosport Racing Agency)ដែលជាភ្នាក់ងាររៀបចំការប្រណាំងយានយន្ដដ៏ធំតែមួយគត់នៅកម្ពុជាបានឲ្យដឹងថា ការប្រណាំងនេះជាការប្រណាំងកម្រិតអាជីពដែលអ្នកប្រណាំងឡានប្រភេទRally ដ៏ល្បីៗមកពីប្រទេសអ៊ីស្រាអែល អូស្ត្រាលី ញូហ្ស៊េឡិន ហូល្លង់ អាមេរិក ចក្រភពអង់គ្លេស ថៃ ឥណ្ឌា នង កម្ពុជាដែលជាម្ចាស់ផ្ទះ ។

ការប្រណាំងមាន៤ ប្រភេទគឺម៉ូតូដែលមានកម្ពុជា និង បរទេសចុលរួមនោះមានចំនួន២២ម៉ូតូ ការប្រណាំងរថយន្ដកម្រិតជាតិប្រភេទ UTV ដែលមានរថយន្ដចំនួន៥និងអ្នកបើកបរ៥រូបព្រមទាំងអ្នកជំនួយការ៥រូបដែលក្នុងនោះមាន៨រូបជាជនជាតិខ្មែរ និង ២រូបជាជនជាតិថៃ ។

ការប្រណាំងរថយន្ដកម្រិតជាតិជាតិមាន១០រថយន្ដដែលមានអ្នកបើកបរ១០រូប និង ជំនួយការ១០រូបដែរ និង ការប្រណាំងរថយន្ដអន្តរជាតិមាន៦រថយន្ដដេលមានអ្នកបើកបរ៦រូបអ្នកជំនួយការ៦រូបដែលក្នុងនេះថៃ១១រូប និង ឥណ្ឌា១ រូប ។

ការប្រណាំងាម្រាប់ថ្ងៃទី ១ធ្វើលើកំណាត់ផ្លូវចម្ងាយ៣៨គីឡូម៉ែត្រដោយឆ្លងកាត់ទីក្រុងសែនមនោរម្យ និងផ្លូវព្រលានយន្ដហោះដែលនេះជាការប្រកួតជម្រុះ។ថ្ងៃទី២ដលជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនញធ្វើកំណាត់ផ្លូវ៤៧គីឡូម៉ែត្រដោយឆ្លងកាត់ឃុំដាក់ដាំស្រុកអូររាំង ។

photo_2017-11-26_10-40-53 [800x600]

photo_2017-11-26_10-41-13 [800x600]

Facebook Comments
Loading...