ពុទ្ធ ឆាយរិទ្ធី មិនខ្លាចខ្លាចញញើតអ្នកប្រដាល់ថៃ ឈោក ឆៃ(Chhuok Chhai) បន្តិចសោះឡើយ

0
13003

ភ្នំពេញ:អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីបានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងស្រុកថៃ ឈោក ឆៃ(Chhuok Chhai)លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២ធ្នូនេះ ។

រិទ្ធីពេលនេះគេហាក់ដូចជាធ្លាក់ខ្លាំងណាស់ពិសេសកម្លាំងតែម្ដង ។នៅលើសង្វៀនគេចូលចិត្តចាប់ផ្ដើមវាយប្រហារលើគូប្រកួតតាំងពីដើមទឹកទី ១ ទៅព្រោះកម្លាំងរបស់គេបន្តាប់ពីឆ្លងផុតទឹកទី២ហើយនោះគឺស្រុតចុះតែម្ដង ។អ្នកប្រដាល់កម្ពុជារូបនេះចូលចិត្តប្រើកែង និង ជង្កង់ជាអាវុធដើម្បីផ្ដួលគូប្រកួតតែការវ៉ៃចេញរបស់គេមិនសូវជាបានច្បាស់នោះទេ ។រិទ្ធីក៏មិនជាពូកែការពារដែរទេរាល់ការប្រកួតគេតែងតែត្រូវគូប្រកួតវាយឲ្យរបួសហើយនៅពេលមានរបួសគេចាប់ផ្ដើមឆេវឆាវលោតវ៉ៃទាំងកម្រោល ។

ការលោតវ៉ៃទាំងកម្រោលនេះហើយដែលធ្វើឲ្យគេមានរបួសកាន់តែច្រើន និង កាន់តែធំនោះ ។ជួនកាលដោយសារកំហឹងគេវ៉ៃបំពានលើគូប្រកួតក៏មានដែរ ។

ចំពោះអ្នកប្រដាល់ថៃឈោក ឆៃនេះគេពុំធ្លាប់ស្គាល់ចាញ់នៅស្រុកខ្មែរឡើយ ។គេក៏ជាអ្នកប្រដាល់ដែលមានជង្គង់រហ័ស ធ្ងន់ និង កែងវ៉ៃចេញបានលឿនហើយមុតទៀតផង ។គេធ្លាប់ប្រកួតស្មើអ្នកប្រដាល់ឡុង សុភីក្លិបសាលវ័ន្ដកីឡាចំនួន ២ លើក ហើយនៅក្នុងការប្រកួតចុងក្រោយគេឈ្នះឡុង សុភីដោយពិន្ទុដាច់ទៀតផង ។
ឈោក ឆៃគេធ្លាប់ឈ្នះខ្សែក្រវាត់មួយពីស្រុកខ្មែរស្បាយយកទៅស្រុករបស់គេ ។ ជំនួបមួយនេះវាមិនខុសពីផ្ដល់ការងារធ្ងន់ឲ្យពុទ្ធ ឆាយរិទ្ធីនោះឡើយ ។ អ្នកប្រដាល់កម្ពុជារូបនេះអាចដណ្ដើមជ័យជំនះលើអ្នកប្រដាល់ថៃឈោក ឆៃបានឬទេ ?

Puth-Chhayrithy-Chhuok-Chhai [800x600]

 

Facebook Comments
Loading...