Block title

ហួសចិត្ត កូនៗខំឲ្យលុយម្តាយ យកទៅបង់ធនាគារ បែជាម្តាយយកទៅធ្វើរឿងនេះអស់  ចុងក្រោយខ្លាចប្តីនិងកូនៗខឹង ប្រឌិតរឿងថាត្រូវចោរឆក់កាបូប

ខេត្តបាត់ដំបង ៖ ពិតជាហួសចិត្តខ្លាំងណាស់ កូននិងប្តីខិតខំរកប្រាប់ឲ្យម្តាយ យកទៅបង់ធនាគារ ប្រចាំខែបែជាស្ត្រីជាម្តាយ យកលុយនោះទៅឲ្យប្អូនថ្លៃខ្លី មិនទាន់សង   អត់លុយបង់ធនាគារ ខ្លាចប្តី និងកូនៗខឹង ប្រឌិតរឿងត្រូវចោរឆក់កាបូប យកលុយអស់៦០០ដុល្លា ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅធ្វើការអប់រំ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងតាមរយះបណ្តាញសង្គមកាលពីថ្ងៃទី៥កន្លងទៅ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួន...

ជនល្មោភកាមម្នាក់ រំលោភក្មេងស្រីអនិតិជនអាយុ១០ឆាំ្ន បានសម្រេច៤លើក លើកចុងក្រោយឲ្យលុយ២០០០រៀល និងក្រវិលកំប៉ុង ត្រូវរង្វាន់១ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌកំបូល ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈមានស្ថានទន់ទោស (រួមភេទជាមួយអនិតិជនអាយុ១០ឆាំ្ន) ចំនួន៤លើក លើកចុងក្រោយនៅចំណុចដីវាលវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ទណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១២ និង០០នាទី។ ជនសង្ស័យឈ្មោះ ឈ្មោះ ម៉ម ស្រស់ ភេទប្រុស...

ជំនួញឈើប្រណិតនាំឆ្លងដែនទៅវៀតណាមតាមច្រករបៀង ស្រុកស្នួលខេត្តក្រចេះ នៅតែបន្តកើតមានជាហូរហែ ខណៈសមត្ថកិច្ចជំនាញថាមិនមាននោះទេ

ខេត្តក្រចេះ ៖ បើទោះបីជាការអះអាងរបស់សមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្ដាច្រករបៀងខាងលើថា មិនមានបទល្មើសឆ្លងដែនយ៉ាងណាក៏ដោយ គេនៅតែសង្កេតឃើញសកម្មភាពចរាចរណ៍ឈើតាមរថយន្ត និងតាមម៉ូតូគឺបានដឹកជញ្ជូនចេញពីតំបន់ផ្សេងមកកាន់ច្រកកាបី ឬច្រកក្រញូងសែនជ័យ និងប្រមូលនាំឆ្លងដែនទៅវៀតណាមតាមច្រកងាំ៦២។ ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើភាគច្រើន ក្រុមឈ្មួញបានប្រើប្រាស់រូបភាពដឹកតាមម៉ូតូជញ្ជូនជារៀងរាល់ថ្ងៃ យកទៅលក់ឲ្យឈ្មួញវៀតណាមចាំទទួលទិញនៅក្រវាត់ព្រំដែនច្រកងាំ៦២ បានយ៉ាងរលូនក្រោមការសម្របសម្រួលពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធនៅតំបន់នោះ។ ពាក់ព័ន្ធករណីនេះលោក ទូច សីហា មេប៉ុស្តិ៍ការពារព្រំដែនច្រករបៀងខាងលើមិនអាចធ្វើការទំនាក់ទំនងបាននោះទេ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។ ដោយឡែកលោក ឃឿន មន្ត្រីយោធាការពារព្រំដែនច្រកងាំ៦២ បានឲ្យដឹងតាមទូរស័ព្ទថា សកម្មភាពបទល្មើសមិនមាននោះទេ នៅតំបន់នោះដោយសារខាងវៀតណាមបិទមិនឱ្យដំណើរការរយៈពេលប៉ុន្មានជាងមួយសប្តាហ៍ហើយ...

មនុស្ស ១០ នាក់ ស្លា ប់ ក្នុង នោះ  មាន កុមារ ៣ នាក់...

ប៉េនស៊ីលវ៉ាន់នៀ ៖ នគរបាលបានឲ្យដឹងថា មនុស្សចំនួន ១០នាក់ រួមទាំងកុមារ ៣នាក់បានស្លា ប់ ក្នុងហេតុការណ៍ភ្លើងឆាបឆេះផ្ទះមួយ នៅភាគខាងកើតនៃរដ្ឋ ប៉េនស៊ីលវ៉ាន់នៀ (Pennsylvania) សហរដ្ឋអាមេរិក។ នគរបាលបានបញ្ជាក់ តាមរយៈសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លា ប់នៅពេលដែលភ្លើងបានឆាបឆេះ កាលពីព្រឹកថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) នៅក្នុងទីក្រុង Nescopeck ភាគឦសាននៃរដ្ឋនោះ ដោយមានកុមារបីនាក់ មានអាយុពី ៥ឆ្នាំ...

មនុស្សបីនាក់បានស្លា.ប់ អំឡុងពេលចូលរួមប្រារព្ធខួបអាពាហ៍ពិពាហ៍ ក្នុងសួនក្បែរសេតវិមាន ប្រធានាធិបតីអាមេរិច ត្រូវរន្ទះបាញ់

ដេល្លីម៉េល ៖ មនុស្សបីនាក់ រួមទាំងគូស្នេហ៍វ័យចំណាស់មួយគូ ដែលទើបប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៥៦ របស់ពួកគេ ត្រូវបាន រន្ទះបានបាញ់លើទីលានឡាហ្វាយ៉េត (Lafayette) ដែលជាសួនតូចមួយនៅមួយផ្លូវពីសេតវិមាន ភ្លាមៗមុនម៉ោង ៧៖០០ យប់កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឱ្យបុរសពីរនាក់និងស្ត្រីពីរនាក់ ស្លា.ប់កាលពីថ្ងៃសុក្រទី៥សីហា បន្ទាប់ពីត្រូវរន្ទះបាញ់នៅក្នុងសួនក្បែរសេតវិមាន។ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែនៅព្រឹកថ្ងៃសុក្រ ប៉ូលិសក្រុងបានបញ្ជាក់ថា ពួកគេពីរនាក់គឺ ឈ្មោះ ដូនណា មូលល័រ (Donna...