តូចចិត្តឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ផឹកទឹកថ្នាំពុលបាញ់ស្មៅធ្វើអត្តឃាតបានសម្រេច

0
11853

ប៉ៃលិន ៖ បុរសម្នាក់ផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវអត្តឃាតខ្លួនបានសម្រេច ខណៈខឹងឪពុកម្តាយស្តីបន្ទោសតិចតួច ដែលហេតុការណ៍នេះឡើងកាលពីថ្ងៃពុធទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះសិត ប៉យ ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅជាមួយឪពុកម្តាយ អត់ទាន់មានប្រពន្អកូន នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ខឹងនឹងឪពុកម្តាយស្តីបន្ទោសបន្តិចបន្តួច ខណៈវ័យកាន់តែចាស់ការងារអត់ខំប្រឹងធ្វើ អត់ទាន់មានប្រពន្ធកូន ហើយគិតតែដើរលេង ផឹកស៊ីជាមួយមិត្តភក្តិ ណាមួយគ្រួសារបារម្ភក្រែងជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ទើបស្តីប្រដៅណែនាំ ស្រាប់តែជនរងគ្រោះដើរចេញពីផ្ទះ ដោយមិននិយាយស្តីរកនរណាទាំងអស់ ទើបក្រោយមកក៍លួចទាញយកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវចេញពីក្នុងផ្ទះ ទៅសម្ងំផឹកក្នុងបន្ទប់ដើម្បីសម្លាប់ខ្លួន លុះបាត់យូរពេក មិនឃើញជនរងគ្រោះចេញពីក្នុងផ្ទះ មកហូបបាយដូចមិនមុន ក៍ចូលទៅមើលក្នុងបន្ទប់ ស្រាប់តែឃើញដបថ្នាំពុល ហើយបែកពពុះមាត់ ក្អួតចង្អោរ ក៍ប្រញាប់ដឹកយកទៅលាងក្រពះនៅមន្ទីរពេទ្យបង្អែកខេត្ត ភ្លាមៗ។ តែដោយសារសភាពធ្ងន់ធ្ងរពេក ព្រោះថ្នាំពុលបានជ្រាបចូលទៅកាត់សាច់ក្រពះ ពោះវៀនអស់រលីងហើយ មិនអាចសង្រ្គោះនៅខេត្តប៉ៃលិនបាន ណាមួយក្រុមគ្រួសារមិនអស់ចិត្តក៍បានបញ្ជូនទៅសង្គ្រោះនៅពេទ្យខេត្តបាត់ដំបង។ តែទោះបីជាគ្រូពេទ្យជំនាញយ៉ាងណា ក៍មិនអាចសង្គ្រាះបានដែរ។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...