រន្ទះបាញ់ស្លាប់មនុស្ស២នាក់ ក្នុងចំណោម៥នាក់ពេលរត់ចូលជ្រកភ្លៀងក្នុងរោងពុះដីឡូត៍លក់ត្រូវ

0
2116

បន្ទាយមានជ័យ ៖ មនុស្ស៥នាក់រត់ចូលជ្រកភ្លៀងក្នុងរោងពុះដីឡូត៍លក់ត្រូវរន្ទះបាញ់២នាក់ នៅកន្លែងកើតហេតុ ចំណែក៣នាក់ទៀតមិនមានរបួសអ្វីឡើយ ដែលហេតុការន៍កើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចឡូត៍ដីបង់រំលោះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដោយសាររន្ទះបាញ់ទាំង២នាក់នេះទី១មានឈ្មោះ សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងទី២មានឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុនោះបុរសទាំង៥នាក់នោះបាននាំគ្នាទៅកន្លែងគំរោងពុះលក់ដីឡូតិ៍នៅក្នុងភូមិទឹកថ្លា លុះដល់ម៉ោងជិត៥ល្ងាច ស្រាប់តែមានភ្លៀងយ៉ាងខ្លាំង អមទៅដោយខ្យល់កន្ត្រាក់ពេលនោះបុរសទាំង៥នាក់បានរត់ទៅជ្រកក្នុងរោងគំរោងពុះដីឡូតិ៍លក់ស្រាប់តែត្រូវរន្ទះបាញ់ចំរោងបណ្តាលឲ្យស្លាប់បុរស់២នាក់នៅនិងកន្លែងដោយមិនអាចជួយសង្គ្រោះបានចំណែក៣នាក់ទៀតមិនមានអ្នកណារងរបួសនោះទេ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីកើតហើយសពត្រូវបានក្រុមគ្រួសារដឹកយកមកផ្ទះចាត់តែងធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

Facebook Comments
Loading...