ជាងផ្សាដែកម្នាក់ឡើងសង់រោងឲ្យគេលើកដែកមិនប្រយ័ត្តត្រូវអគ្គិសនីឆក់ធ្លាក់ស្លាប់

0
2687

បាត់ដំបង ៖ បុរសជាជាងផ្សាដែកម្នាក់ត្រូវបានឆក់ខ្សែស្លាប់ភ្លាមៗខណ:កំពុងឡើងផ្សាដែកសង់រោងដាក់លក់ទំនិញឲ្យគេ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រុមទី០៧ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

សបតកថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានអគ្គិសនីឆក់ស្លាប់ ឈ្មោះ វ៉ន មករា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាជាងសំណង់ មានទីលំនៅក្នុងភូមិ រំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើបានទៅស៊ីឈ្នួលសង់រោងលក់ទំនិញអោយឈ្មោះ វី រ៉ា ភេទស្រី អាយុ ៣៧ឆ្នាំ នៅចំណុចកើតហេតុខាងលើ គ្រាដែលជនរងគ្រោះកំពុងផ្សាដែកនៅលើដំបូល ក៏បានលើកដែកទៅប៉ះនឹងខ្សែកាបអគ្គិសនី ក៏បណ្តាលអោយឆ្លងចរន្តឆក់ធ្លាក់ចុះមកដី ភ្លាមនោះក្រុមជាងបាននាំគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែជាអកុសលជនរងគ្រោះបានស្លាប់មុនពេលបញ្ជូនមកកាន់មន្ទីរពេទ្យទៅហើយ។ ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយកទៅដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...