ចៅក្រមខេត្តកោះកុង បានរងការចោទប្រកាន់ ពីបទមនុស្សឃាតដោយអចេតនា

0
10761

ភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ បានសម្រេច ចោទប្រកាន់លោក គង់ ខេមរា ចៅក្រមខេត្តកោះកុង ពីបទមនុស្សឃាតដោយអចេតនា លើករណីជិះ រថយន្តដេញបុកចោរ ស្រីឆក់កាបូបម្នាក់ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

លោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ  លើសំណុំនេះ ហើយក៏សម្រេចចោទប្រកាន់ ដោយយោងទៅតាមនីតិវិធីច្បាប់។ពាក់ព័ន្ធនឹងករណីនេះ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ ជនសង្ស័យនឹងត្រូវបន្តការសាកសួរ ពី ចៅក្រមសាលាដំបូងរាជធានី ដើម្បីចោទប្រកាន់ជាផ្លូវការ។

សូមបញ្ជាក់ថា ស្ត្រីជាចោរដែលតែងខ្លួនជាប្រុស ត្រូវបានជនសង្ស័យ បើករថយន្តដេញ បុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង  ប្រមាណ២ និង៤០នាទី រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅខាងត្បូងហាងលក់ បាយសុខហុក តាមផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ លោកគង់ ខេមរា ចៅក្រមខេត្តកោះកុង បានជិះរថយន្តទៅកាត់សក់ នៅតាមផ្លូវលេខ១០១១ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅពេល គាត់ចុះពីលើរថយន្ត ស្រាប់តែស្រ្តីជាចោររូបនោះ បានធ្វើសកម្មភាពជិះម៉ូតូ ឆក់យក កាបូបជនសង្ស័យ ដែលកាន់ជាប់នឹងដៃ រួចជិះរត់គេចខ្លួន។ ជនសង្ស័យបានជិះរថយន្តដេញបុកពីក្រោយ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង៕

Facebook Comments
Loading...