រថយន្តបើកបញ្ច្រាសផ្លូវបុកម៉ូតូ បណ្ដាលឲ្យកម្មកររោងចក្រប្រុសស្រី២នាក់រងរបួសធ្ងន់

0
5816

តាកែវ ៖ រថយន្តបើកបញ្ច្រាសផ្លូវបុកម៉ូតូ បណ្ដាលឲ្យកម្មកររោងចក្រប្រុសស្រី ២នាក់រងរបួសធ្ងន់ ទាំងព្រឹកនៅស្រុកត្រាំកក់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧១-៨២ ស្ថិតក្នុងភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-2880 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1M-5349 បើកបរដោយឈ្មោះ ស៊ីវ សំអុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិក្រាំងថ្កូវ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត (រងរបួសធ្ងន់) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ស្រី សម្បត្តិ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការនីរោងចក្រ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងត្បូង ជនរងគ្រោះទាំងពីរនាក់ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ក្រោយពេលកើតហេតុរថយន្តខាងលើ មិនបានឈប់នៅកន្លែងកើតហេតុនោះទេ ដោយបន្តដំណើរទៅមុខទៀត រួចក៏បានឃាត់ជាប់នៅកន្លែងគោលដៅត្រួតពិនិត្យរបស់នគរបាលចរាចរណ៍ខេត្តតាកែវ ដោយតៃកុងរថយន្តចុះគេចខ្លួនបាត់ ក្រោយមកសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបា​លស្រុកត្រាំកក់។ ករណីខាងលើបណ្តាលមកពីមូលហេតុមិនប្រកាន់ស្តាំ (រថយន្តបើកបញ្ច្រាសផ្លូវ)៕

Facebook Comments
Loading...