បេក្ខភាពដែលជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋថ្មីត្រូវដោះស្រាយ​ជូន​ប្រ​ជាព​លរដ្ឋ​ឲ្យមានតម្លាភាព មិនលំអៀង និងទទួលខុសត្រូវខ្ពស់

0
1266

ភ្នំពេញ ៖ ថ្លែងក្នុងពីធីកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅអាណត្តិទី៣ ដែលរៀបចំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកសុខ សម្បត្តិ អភិបាលនៃគណអភីបាលខណ្ឌព្រែក​​ព្នៅបានផ្តាំផ្ញើរដល់បេក្ខភាពដែលជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋថ្មីថា ត្រូវសាមគ្គី​ភាព​ផ្ទៃក្នុងឲ្យបានល្អ ដោះស្រាយ​សេវាសូមណូមពរពីប្រជាពលរដ្ឋមកដល់ក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីខណ្ឌ និងដោះស្រាយ​បញ្ហា​ផ្សេងៗជូន​ប្រ​ជាព​លរដ្ឋ​ក្នុងមូលដ្ឋានឲ្យមានតម្លាភាព មិនលំអៀង និងទទួលខុសត្រូវខ្ពស់។

លោកសុខ សម្បត្តិ បន្ថែមថាលោកប៉ែន វុទ្ធី ដែលជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅថ្មីនេះ ត្រូវអនុវត្តអោយដូចទៅនិងការប្តេជ្ញាចិត្ត គ្រប់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋត្រូវបានយកមកដោះស្រាយតាមនិតិវិធី ហើយកុំប្រកាន់បក្សពួក ព្រោះថាបើយើងខ្លាយជាម៉ែ ជាឪហើយត្រូវជួយកូនៗឲ្យបានគ្រប់គ្នា ទោះទីជិតក្តី ឬទីឆ្ងាយក្តីមិនត្រូវរុញរ៊ានោះឡើយ។

ចំណែកលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការបោះឆ្នោតនេះតម្រូវឲ្យមានអង្គបោះឆ្នោតចំនួន៣៤នាក់ បេក្ខភាពឈរឈ្មោះជាប្រធានការិយាល័យប្រជាពលរដ្ឋចំនួន៣នាក់ តែយើងបោះឆ្នោតជ្រើសរើសយកតែម្នាក់ទេ អ្នកដែលមានសម្លេងឆ្នោតច្រើនជាងគេគឺជាអ្នកឈ្នះបានធ្វើជាប្រធានការិយាល័យប្រជាពលរដ្ឋតែម្តង។ បេក្ខភាពឈរឈ្មោះទាំង៣នាក់នោះមានទី១លោកស្រី សួន ចាន់ណារី ទី២លោកប៉ែន វុទ្ធី និងទី៣លោករ៉ាត រ៉ាន់ ក្រោយការបោះឆ្នោតឃើញថា លោកស្រី សួនចាន់ណារីបាន៩សម្លេង លោកប៉ែន វុទ្ធី បាន២២សម្លេង និងលោករ៉េត រ៉ាន់ បាន៣សម្លេង ដូចនេះឃើញថាលោកប៉ែន វុទ្ធី មានសម្លេងច្រើនជាងគេបានក្លាចជាប្រធានការិយាល័យប្រជាពលរដ្ឋ ប្រចាំខណ្ឌព្រែកព្នៅរយៈពេល៥ឆ្នាំបន្តពីអ្នកចាស់៕

Facebook Comments
Loading...