Block title

លោក ចាន់ សុធី ​អំពាវ​នាវ​ដល់​កូន​ខ្មែរ​ទាំងប្រុស​-​ស្រី ​រួមគ្នា​ថែ​រក្សា​មរតក​វប្បធម៌​ដូនតា​ឲ្យ​បាន​គង់វង្ស

ភ្នំពេញ ៖ ​លោក ចាន់ សុធី ដែលមហាជន​ទូទៅ​ច្បាស់​ជា​បាន​ស្គា​ល់ហើយម្ចាស់​បទ «អនិច្ចាសីលធម៌» ដែល​ល្បីល្បាញ​អំឡុង​ឆ្នាំ​២០០០​ ដែល​បទ​ចម្រៀង​របស់លោក​បាន​ច្រៀង​រៀបរាប់​អប់រំ​ទាក់ទង​នឹង​សីលធម៌​ខ្មែរ​យ៉ាង​ពិ​រោះ​លន្លង់លន្លោច​ ហើយកាលពីពេលថ្មីៗនេះ​លោក​សូម​ផ្តាំផ្ញើ​ និង​អំពាវ​នាវ​ដល់​កូន​ខ្មែរ​ទាំងប្រុស​-​ស្រី ​សូម​រួមគ្នា​ថែ​រក្សា​មរតក​វប្បធម៌​ដូនតា​ឲ្យ​បាន​គង់វង្ស​ និង​កាន់តែ​រីកចម្រើន​ថ្កុំ​ថ្កើន​ទៅមុខ​ថែមទៀត​។ ​លោក ចាន់ សុធី ត្រូវបាន​គេ​ដឹងថា​ លោក​ជា​សិល្បករ​ល្បីឈ្មោះ​មួយរូប​ផ្នែក​សិល្ប​:​ចម្រៀង​បុរាណ​ដែល​មាន​ដើមកំណើត​ចេញពី​ទឹកដី​ខេត្តតាកែវ​។​ លោក ចាន់ សុធី មិន​ត្រឹមតែ​ទទួលបាន​ការគាំទ្រ​ច្រើន​នោះទេ​គឺ​ថែមទាំង​មានការ​សរសើរ​ពី​សមត្ថភាព​ផ្នែក​ចម្រៀង​បុរាណជាច្រើន​ផងដែរ​។​ ដោយឡែក​ថ្មីៗ​នេះ​ តារាចម្រៀង​លោក ចាន់ សុធី...

ថ្នាំគ្រាប់ molnupiravirអាចកាត់បន្ថយការចូលសម្រាកមន្ទីរពេទ្យ និងអ្នកជំងឺបាត់បង់ជីវិត ដោយសារ COVID-19 បានរហូតដល់ទៅ ៥០%

ឮអាមេរិក ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ ថាក្រុមការងារសុខាភិបាលអន្តរជាតិបាននិយាយថា ផែនការដាក់ចេញថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុន Merck ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ និងធ្លាក់ខ្លួនឈឺធ្ងន់ កំពុងតែរំលឹកឡើងវិញនូវ «វិសមភាព» នៃការចែកចាយវ៉ាក់សាំង ដែលប្រទេសមានតម្រូវការចាំបាច់ ឬប្រទេសក្រក្រី នឹងត្រូវស្ថិតនៅចុងខ្សែបន្ទាត់នៃឱកាសទទួលបានថ្នាំនេះ។ ក្រុមការងារអន្តរជាតិខាងលើនេះ បានលើកជាឧទាហរណ៍ជាក់ស្តែង អំពីអ្វីដែលបានកើតមានឡើងរួចទៅហើយ នោះគឺប្រជាជនអាហ្វ្រិកតែ «៥ភាគរយ» ប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងបង្ការ COVID-19...

រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យធ្វើចារាចរ និងប្រើប្រាស់ទូទាំងប្រទេស នូវក្រដាសប្រាក់៣ម៉ឺនរៀលគំរូថ្មី

​ភ្នំពេញ ​៖​ ដើម្បីអបអរសាទរ ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១) រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា...

សំណង់អាគារមួយកន្លែង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះណែនាំការដ្ឋាន ដើម្បីឲ្យគោរពម៉ោងធ្វើការងារ

ភ្នំពេញ ៖ ទីតាំងសំណង់អាគារខ្ពស់មួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះណែនាំឱ្យគោរពពេលវេលានៃការធ្វើការងារនៅក្នុងទីតាំងនោះដោយ​សារតែការបង្កសំឡេងរំខានដល់អ្នកជិតខាង ក្នុងករណី ម្ចាស់ការដ្ឋាន ចង់ស្នើសុំធ្វើការបន្ថែមលើសម៉ោង ត្រូវដាក់លិខិតស្នើសុំមករដ្ឋបាលខណ្ឌដូនពេញជាមុនសិន។ អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថាជាក់ស្តែងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះយោងពាក្យបណ្តឹងចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់ឈ្មោះ ហ៊ុន ហ្វាស និងចំណាររបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក...

មនុស្សស្លា..ប់កើនឡើងដល់៤៧នាក់ និង៩០នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាម (IS)នៅអាហ្វហ្គានីស្ថាន

បរទេស ៖ ចំនួនអ្នកស្លា..ប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្នុងវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាន់ដាហានៃខេត្តកានដាហានៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្របានកើនឡើងដល់ ៤៧នាក់ហើយ ខណៈដែលមនុស្ស ៩០នាក់ផ្សេងទៀតបានរងរបួស នេះបើតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់កាលពីថ្ងៃសៅរ៍ កន្លងមកថ្មីៗនេះ។ លោក Haifz Sayyed មកពីនាយកដ្ឋានវប្បធម៌ និងព័ត៌មាននៃរដ្ឋាភិបាលតំបន់បាននិយាយថា ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅខាងក្នុងអគារវិហារអ៊ីស្លាមមូស្លីម Shiite កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ដែលជាពេលអ្នកគោរពបូជារាប់រយនាក់កំពុងធ្វើការបួងសួង។ លោកបានបញ្ជាក់ថា ចំនួនអ្នកស្លា..ប់បានកើនឡើងដល់៤៧នាក់ និង៩០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ។ ក្រុមរដ្ឋអ៊ីស្លាម (IS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុម IS ដែលត្រូវបានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន៕ ប្រភព People’s...