ក្រសួងសុខាភិបាលណែនាំឲ្យប្រើថ្នាំបីប្រភេទសម្រាប់ព្យាបាលតាមផ្ទះ ចំពោះអ្នកមានរោគសញ្ញាកូវីដកម្រិតស្រាល

0
5054

ភ្នំពេញ ៖ ស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកើនឡើងច្រើន ។ ទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត ក្រសួង កំពុងតែបន្តរៀបចំទីកន្លែង ជាបន្តបន្ទាប់ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីនេះក្រសួងបានជម្រាបថា ប្រសិនបើប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាលនៅឡើយ ក្រសួងណែនាំឲ្យអនុវត្តតាមការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

ចំពោះការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះដែលស្ថិតនៅក្នុងកម្រិតស្រាលក្រសួងណែនាំឲ្យប្រើប្រាស់នូវថ្នាំចំនួនបីប្រភេទ រួមមាន ប៉ារ៉ាសេតមុល(Para cet amol) ប្រូមិចស៊ីន(Bromhexine) និង សេទីរឺស៊ីន(Cetirizine)៕

ខាងក្រោមជាលិខិតណែនាំរបស់ក្រសួងសុខភិបាល៖

Facebook Comments
Loading...