សូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែមេសាកម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន

0
1326

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយជ្រលងនៃសម្ពាធទាបឥណ្ឌា បាននឹងកំពុងបង្កើនឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយខ្យល់ប្រែប្រួល បក់មកពីភាគខាងត្បូង និងអាគ្នេយ៍។

ស្ថានភាពបែបនេះ នឹងធ្វើអោយ បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្តាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យ មានភ្លៀងធ្លាក់ច្រើន។ ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន នឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ។ រីឯតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់៕

Facebook Comments
Loading...