គួរធ្វើយ៉ាងណា ដើម្បីបានឈានដល់ចំណុចនៃភាពសុខស្រួលទាំងអស់គ្នា??

0
6245

បញ្ហាមិនបានឈានទៅដល់ចំណុចនៃភាពសុខស្រួលដ៏កំពូលនេះ បើយើងសង្កេតមើល ទៅ ភាគច្រើនកើតឡើងចំពោះស្ត្រីភេទ ដែលអាចមានមូលហេតុច្រើនប្រការជាអង្គប្រកប ។ ប៉ុន្តែប្រសិនបើអ្នកចង់ទំលុះឲ្យទៅដល់ភាពស្រណុកសុខស្រួលក្នុងខណៈពេលកំពុងរួមរក្សនោះ ត្រូវតែធ្វើចិត្តឲ្យស្រស់ថ្លាបបោសអង្អែលគ្នាដោយសន្សឹមៗមិនត្រូវប្រញាប់ប្រញាល់ពេកនោះទេ។

ក្នុងពេលរួមរក្ស័ លំដាប់ដំបូងហាមដាច់ខាតមិនត្រូវនិយាយរឿងអ្វីមួយដែ លនាំឲ្យខូចបរិយាកាសឬរឿងដែលធ្វើឲ្យប៉ះទង្គិចផ្លូវចិត្ត។រឿងដែលមិនល្អមិនត្រូវយកមក ជជែកចែប៉ប្រែអត់់នាមការក្នុងពេលរួមឬក្ស័ជាមួយគ្នានោះទេ។សម្រាប់ស្តីដែលមិនចង់មាន កូនចាំបាច់ត្រូវតែលេបថ្នាំកាពារឬក៏ឲ្យបុរសជាគូស្នេហ៍ពាក់ស្រោមអនាម័យការពារឲ្យបាន ស្រួលបួលដើម្បីជៀសវាងការមានផ្ទៃពោះ ឲ្យមានរៀបរយមុនពេលឡើងគ្រែ ទើបមានសេ ចក្តីសុខ កាន់តែមានភាពជ្រាលជ្រៅ ភ្លេចអ្វីៗទាំងអស់នៅក្នុងលោក ។ ប៉ុន្តែក៏កុំភ្លេចបិទទ្វារ បិទបង្អួចឲ្យជិតឬក៏បិទទូរសព្ទ័ដៃក្រែងមានអ្នកណាមករំខានក្នុងពេលបានឃើញឋានសួគ៌ សន្សឹមៗហើយនោះ។

ប្រការសំខាន់គឺសម្ពន្ធ័ស្វាមី ភរិយាត្រូវមានភាពស្រស់បំព្រងផ្អែម ល្ហែមស្អិតល្មួត ព្រោះបើសម្ពន្ធ័ភាពរវាងអ្នកទាំងពីរមិនចុះសម្រុង មិនស៊ីសង្វាក់គ្នាល្អនោះ តើអ្នកនឹងអាចឈានទៅដល់ចំណុចកំពូលយ៉ាងម៉េចទៅកើត? គួរចងចាំថា អារម្មណ៍ដែលល្អរវាងគូភរិយានិងស្វាមី គឺជាអង្គប្រកបសំខាន់ណាស់នៃសេចក្តីសុខខាងផ្លូវ ភេទ៕

Facebook Comments
Loading...